ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ព ថា កម្ពុជានៅតែបន្តចូលរួមគ្រប់វេទិកាអាស៊ាន ដើម្បីកសាងភាពរឹងមាំអាស៊ាន
ពីទីក្រុងវៀងច័ន្ទន៍, អគ្គមេបញ្ជាការកងទ័ព បានអះអាងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយវេទិកា និងសកម្មភាពរបស់អាស៊ាន ដើម្បីធានាបានការកសាងភាពរឹងមាំនៃសហគមន៍អាស៊ាន ប្រកបដោយសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអះអាងពីការប្តេជ្ញាយ៉ាងមុតមាំថា កម្ពុជាបន្តចូលរួមគ្រប់វេទិកា និងសកម្មភាពរបស់អាស៊ាន សំដៅកសាងសហគមន៍អាស៊ានមួយដែលមានភាពរឹងមាំ និងជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់សន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។ ការលើកឡើងរបស់លោកអគ្គមេបញ្ជាការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី២១ នៅប្រទេសឡាវ។
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី២១ បានចាប់ផ្ដើម ដោយបណ្ដាអគ្គមេបញ្ជាការកងទ័ពអាស៊ាន បានចូលរួមពិធីបើកកិច្ចប្រជុំ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្រោមប្រធានបទ «អាស៊ាន រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន»។
ក្នុងបទអន្តរាគមន៍នៃពិធីបើកកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមកងយោធពលខេមរភូមិន្ទបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អក្នុងរយៈពេលកន្លងមក រវាងរដ្ឋជាសមាជិកអាស៊ានទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព នៅក្នុងតំបន់ និងពិភពលោកបានល្អប្រសើរ។ នាយឧត្តមសេនីយ៍ បានលើកឡើងពីជំហររបស់កម្ពុជា ដែលតែងតែលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាស្វែងរកដំណោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី តាមរយៈការសន្ទនាដោយផ្អែកលើច្បាប់ និងជៀសវាងការគំរាមកំហែង ឬប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហា។
ពាក់ព័ន្ធដល់ការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណី នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា កម្ពុជាលើកទឹកចិត្តចំពោះការប្រកាន់ខ្ជាប់នូវពហុភាគីនិយម ដើម្បីរួមគ្នាសហប្រតិបត្តិការក្នុងតំបន់ និងជាមួយប្រទេសជាដៃគូ ក្រោមយន្តការដឹកនាំដោយអាស៊ាន ដូចមាននៅក្នុងផែនការសកម្មភាពការងារយោធាអាស៊ានរយៈពេលពីរឆ្នាំ។
លោកនាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងសម័យឌីជីថល ដែលកំពុងមានវិសាលភាពធំ និងមានការគំរាមកំហែង ទាក់ទងនឹងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត(AI) ដែលទាមទារឲ្យរដ្ឋជាសមាជិក ចាំបាច់ត្រូវមានកិច្ចសហការបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់បញ្ហានេះប្រកបដោយប្រសិទ្ធភាព។
គួរជម្រាបថា កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន ១០ប្រទេស ដែលមានការចូលរួមពីប្រទេសទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍ផងនោះ បានបិទបញ្ចប់នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរទស្សនៈ និងអនុម័តលើឯកសារមួយចំនួន និងបានធ្វើការប្រគល់ទង់ផ្ទេរតំណែងប្រធាននៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី២២ ជូនដល់កងទ័ពម៉ាឡេស៊ី ដើម្បីដឹកនាំកិច្ចប្រជុំបន្ត៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត