Connect with us

ព័ត៌មានជាតិ

កាហ្សាក់ស្ថាន មានគម្រោងតភ្ជាប់ជើងហោះហើរត្រង់មកកាន់ក្រុងព្រះសីហនុ ដើម្បីជំរុញកំណើនទេសចរ

បានផុស

នៅ

ប្រទេសកាហ្សាក់ស្ថាន មានគម្រោងតភ្ជាប់ជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានតែងតាំងថ្មី ប្រចាំកម្ពុជា លោក កាណាត់​ ទូមិសហ្ស (Kanat TUMYSH) យកមកជម្រាបសម្តេចតេជោ ហ៊ុន សែន  ប្រមុខរដ្ឋស្តីទី​ ក្នុងថ្ងៃដែលសម្ដេចអនុញ្ញាតឱ្យចូលប្រគល់សារតាំង នាព្រឹកថ្ងៃទី០៥ ខែកញ្ញា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមលោក កាណាត់​ ទូមិសហ្ស (Kanat TUMYSH)   មូលហេតុដែលកាហ្សាក់ស្ថាន មានគម្រោងភ្ជាប់ជើងហោះហើរមកកាន់ខេត្តព្រះសីហនុ គឺក្នុងកម្មវត្ថុ ដើម្បីពង្រីកទំនាក់ទំនងវប្បធម៌ ជំរុញកំណើនទេសចរ និងជំរុញអ្នកវិនិយោគ ដែលត្រូវធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបសម្តេចតេជោ  ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានគាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស ដោយការហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ សម្តេចតេជោ មានប្រសាសន៍ថា ប្រជាជនកាហ្សាក់ស្ថាន ក៏ដូចប្រជាជនរុស្ស៊ី គឺចូលចិត្តមកសម្រាករដូវក្តៅនៅអាស៊ី ដើម្បីគេចពីរដូវត្រជាក់នៅក្នុងប្រទេសរបស់ខ្លួន និងភាគច្រើនគឺចូលចិត្តទៅលេងតំបន់សមុទ្រ ហើយកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ជូនតាមតម្រូវការដល់អ្នកទេសចរទាំងនេះ។

ភ្ជាប់នឹងគម្រោងហោះហើរតាមផ្លូវអាកាស លោកឯកអគ្គរដ្ឋទូត ក៏បានស្នើតាមរយៈសម្ដេចតេជោ ហ៊ុន សែន ឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផង។

សម្តេចតេជោ បានគាំទ្រចំពោះគំនិតផ្តួចផ្តើម ដែលលោកទូតកាហ្សាក់ស្ថាន បានលើកឡើង ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម។ ក្នុងនោះសម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យគិតគូររៀបចំកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលក្រសួងការបរទេសនៃប្រទេសទាំងពីរ ត្រូវបន្តពិភាក្សា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម