Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា នឹង​ប្រជុំ​ចរចា​ប្រាក់​ឈ្នួល​លើក​ទី​៣​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា​នេះ​

បានផុស

នៅ

​ភ្នំពេញ ៖ ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា នឹង​ប្រជុំ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​២០២៥ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា​នេះ​បន្តទៀត នា​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រជុំ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​កម្មករនិយោជិត​នេះ បាន​ធ្វើ​ឡើង​ចំនួន​២​លើក​មកហើយ ដែល​លើកដំបូង​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែសីហា និង​លើក​ទី​២ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៤​នេះ​។ ក្នុង​កិច្ចប្រជុំ​លើក​ទី​២ តំណាង​ភាគី​កម្មករនិយោជិត​ដាក់​តួលេខ​ដោយ​តំឡើង ១៤​ដុល្លារ ខណៈ​តំណាង​ភាគី​និយោជក ដាក់​តួលេខ​ដំឡើង​តែ​១​ដុល្លារ​បន្ថែម លើ​តួលេខ​បច្ចុប្បន្ន ២០៤​ដុល្លារ​អាម៉េរិក​។

​សូម​បញ្ជាក់​ថា កិច្ចពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​កម្មករ​និយោជិត គឺ​ធ្វើ​ឡើង​ដោយ​ឆន្ទៈ​មោះមុត​របស់​រាជរដ្ឋាភិបាល​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្រិតជីវភាព​រប​ស់កម្មករ​និយោជិត​ទាំងអស់​។ កិច្ចពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​នេះ មានការ​ចូលរួម​ពី​តំណាង​ត្រីភាគី ពោល​គឺ​តំណាង​កម្មករនិយោជិត តំណាង​និយោជក និង​តំណាង​ភាគី​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

នៅក្នុង​ឆ្នាំ​២០២៤​នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប គឺ​មាន​ចំនួន​២០៤​ដុល្លារ​ក្នុង​មួយខែ ប្រសិនបើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​បន្ថែម កម្មករ​និយោជិត​ម្នាក់​អាច​ទទួលបាន​ប្រាក់​ឈ្នួល ចន្លោះ​ពី ២២១ ទៅ ២៣២​ដុល្លារ​អាម៉េរិក​ក្នុង​មួយខែ ដោយ​មិនទាន់​ពី​គិតពី​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​ទទួលបាន​ពី ប​.​ស​.​ស​.៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ២៧ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងគ្រួសារកងទ័ព ជិត២ពាន់នាក់នៅស្រុកបន្ទាយស្រី

សន្តិសុខសង្គម៤៤ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងតាខ្មៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្ទុះការបាញ់តដៃគ្នា រវាងមន្ត្រីអាមេរិកនិងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក នៅព្រំដែន

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម