Connect with us

ព័ត៌មានជាតិ

អាហារូបករណ៍ SHE-CAN 2025 ផ្តល់ឱកាសដល់និស្សិតនារីសិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក

បានផុស

នៅ

អាហារូបករណ៍ SHE-CAN 2024-2025 បានត្រឡប់មកជាថ្មីម្តងទៀត សម្រាប់និស្សិតនារីកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់សិក្សាថ្នាក់បរិញ្ញាបត្រក្នុងមហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក ដោយមានបញ្ចូលទាំងប្រាក់ឧបត្ថម្ភ កន្លែងស្នាក់នៅ រួមទាំងកម្មវិធីសិក្សាផ្សេងទៀត។

និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ SHE-CAN (រូបភាព៖ SHE-CAN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

SHE-CAN គឺជាអាហារូបករណ៍ ១០០% សម្រាប់និស្សិតនារីពូកែ ដែលមានរយៈពេល៥ឆ្នាំ ក្នុងការសិក្សានៅមហាវិទ្យាល័យល្បីក្នុងសហរដ្ឋអាមេរិក។ អំឡុងពេលសិក្សា ក្រៅពីមុខជំនាញដែលខ្លួនរៀន និស្សិតក៏អាចទទួលបានការអប់រំបន្ថែមទាក់ទងជាមួយការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការប្រឹក្សាយោលបល់ និងប្រាក់ឧបត្ថម្ភជាដើម ដើម្បីឱ្យនិស្សិតក្លាយជាសិស្សពូកែ និងភាពជាអ្នកដឹកនាំ នៅពេលត្រឡប់ទៅប្រទេសកំណើតវិញ។

លក្ខខណ្ឌនៃការជ្រើសរើសគឺ ជានិស្សិតស្រីមានអាយុពី១៧ឆ្នាំ ដល់២០ឆ្នាំ, មានមហិច្ឆតាក្នុងភាពជាអ្នកដឹកនាំ និងជាសិស្សពូកែ (និទ្ទេស A ឬ B), បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យមុនខែមករា ឆ្នាំ២០២៥, ចាប់អារម្មណ៍ក្នុងការបន្តការសិក្សានៅអាមេរិក, មានជំនាញភាសាអង់គ្លេសពូកែ, ជាអ្នកដឹកនាំក្នុងសាលរៀន ឬ សហគមន៍, និងអាចរស់នៅភ្នំពេញ១ម៉ោង ដើម្បីចូលថ្នាក់រៀន។

(រូបភាពពី៖ SHE-CAN)

សូមជម្រាប់ថា SHE-CAN ក្រៅពីផ្តល់សម្រាប់និស្សិតកម្ពុជា ក៏មានផ្តល់ឱ្យប្រទេស Liberia និង Guatemala សម្រាប់និស្សិតដែលមានបំណងប្រាថ្នាចង់សិក្សានៅអាមេរិកផងដែរ។ សម្រាប់កម្ពុជា នឹងឈប់ទទួលពាក្យនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខ។ ចំពោះព័ត៌មានលម្អិត និងវិធីដាក់ពាក្យអាហារូបករណ៍ និស្សិតអាចចូលទៅកាន់ដំណភ្ជាប់នេះ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់  ( https://link.moeys.gov.kh/applyscholar ) ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៣៩ នាទីutes មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

ព័ត៌មានជាតិ៥៣ នាទីutes មុន

ស្ពាន​អាកាស​មរតក​តេជោ នឹងសម្ពោធ​​ឱ្យ​ប្រើប្រាស់​​នា​ថ្ងៃ​ទី០៧ ខែមេសា អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​មួយ​ចំនួន

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​នៅ​កម្ពុជា​ថា ​ការ​ដំឡើង​ពន្ធ​អាមេរិក នឹង​មិន​នាំ​ដល់​ការ​រើរោងចក្រ ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរបាត់បង់ការងារ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម