Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលា ពង្រឹងសមត្ថភាពចៅក្រម ក្នុងការកំណត់ចំណុចវិវាទ

បានផុស

នៅ

ក្រសួងយុត្តិធម៌ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) សហការរៀបចំសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី “ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ” ក្នុងបរិបទរដ្ឋប្បវេណី ដើម្បីលើកកម្ពស់សមត្ថភាពចៅក្រម ដែលកំពុងបម្រើការងារនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ ២០២៤ ក្រោមសហអធិបតីភាពលោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ និង លោក SANUI Kazumasa ប្រធានតំណាង (JICA) ប្រចាំកម្ពុជា។
សិក្ខាសាលានេះ មានការចូលរួមពីចៅក្រមតុលាការកំពូល, ចៅក្រមនៃសាលាឧទ្ធរណ៍តំបន់ទាំងបួន, ចៅក្រមមកពីសាលាសាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស សរុបចំនួន ៩០ រូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយការសម្របសម្រួលពី បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ដោយមានគោលបំណងសំខាន់ចំនួន ២ គឺ (ទី១)-ដើម្បីជាការពង្រឹង និងលើកកម្ពស់សមត្ថភាពចៅក្រម ដែលកំពុងបម្រើការងារនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ តាមរយៈការបណ្តុះបណ្តាលបន្ត និង(ទី២)-ចូលរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់គុណភាពនៃសេចក្តីសម្រេចរបស់តុលាការ។

ថ្លែងក្នុងឱកាសនេះ លោក ជិន ម៉ាលីន បានលើកឡើងអំពីគុណតម្លៃ និងថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌នេះ ដែលបានអនុវត្តរយៈពេលជាង ២៤ ឆ្នាំកន្លងមកនេះ។  
លោកបញ្ជាក់ថា៖« គិតចាប់តាំងពីការអនុវត្តជំហានទី១ នៅឆ្នាំ១៩៩៩ មកដល់ពេលបច្ចុប្បន្នឈានដល់ការអនុវត្តជំហានទី៦ នេះ បានធ្វើការកសាងនូវប្រព័ន្ធច្បាប់រដ្ឋប្បវេណីមួយយ៉ាងពេញលេញដល់កម្ពុជា ព្រមទាំងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់របស់កម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យរដ្ឋប្បវេណី»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម