ព័ត៌មានជាតិ
កម្ពុជា ជាប្រទេសដំបូងគេ អនុវត្តផែនការសកម្មភាពជាតិត្រជាក់ (NCAP)
លោក ទា ជប់ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេ ដែលអនុវត្តផែនការសកម្មភាពជាតិត្រជាក់ (NCAP) ជាមួយនឹងចក្ខុវិស័យដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបណ្តាលមកពីការកើនឡើងនៃតម្រូវការត្រជាក់នាពេលបច្ចុប្បន្ន។

ក្នុងកិច្ចប្រជុំស្តីពី “យុទ្ធសាស្ត្រត្រជាក់អកម្មសម្រាប់អគារ៖ ជួយឱ្យពលរដ្ឋកម្ពុជា និងអាកាសធាតុកាន់តែត្រជាក់ ” នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោក ទា ជប់ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការវិវត្តប្រសិទ្ធភាពថាមពល និងការកាត់បន្ថយការបំភាយឧស្ម័ន ស្របតាមគោលនយោបាយជាតិប្រសិទ្ធភាពថាមពល ការរួមចំណែកដែលបានកំណត់ដោយជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការសន្យាផ្តល់ភាពត្រជាក់ជាសកល។
លោកបានអះអាងថា «ជាក់ស្តែង ប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេ ដែលអនុវត្តផែនការសកម្មភាពជាតិត្រជាក់ (NCAP) ជាមួយនឹងចក្ខុវិស័យ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបណ្តាលមកពីការកើនឡើងនៃតម្រូវការត្រជាក់នាពេលបច្ចុប្បន្ន រួមជាមួយនឹងការកើនឡើងនៃតម្រូវការថាមពល និងការបំភាយឧស្ម័ន»។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញលើប្រធានបទពីប្រធានបទសំខាន់ៗ ពីអ្នកជំនាញ លើការរចនាសំណងអាគារក្នុងប្រទេសកម្ពុជាតាំងពីសម័យអតីតកាល និងសម័យ ដែលបានបញ្ជូលភាពត្រជាក់អកម្ម ក្នុងការសន្សំថាមពលអគ្គសនី និងគោលការណ៍ណែនាំនៃស្ថាបត្យកម្មសម្រាប់ការរួមបញ្ចូលយុទ្ធសាស្ត្រត្រជាក់អកម្ម។ ជាពិសេស ផ្តោតលើ ការដាក់បញ្ជូលយុទ្ធសាស្ត្រត្រជាក់អកម្មក្នុងកូដអាគារ (Building Code) ដែលជាគំនិតផ្តួចផ្តើមរួមគ្នាដែលដឹកនាំដោយក្រសួងបរិស្ថាន ដោយមានការគាំទ្រពី ESCAP និង UNEP ក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធភាពត្រជាក់ (Cool Coalition )។
គម្រោងនេះ មានគោលបំណងកាត់បន្ថយតម្រូវការថាមពល និងការបញ្ចេញឧស្ម័នដែលទាក់ទងនឹងភាពត្រជាក់ តាមរយៈការលើកកម្ពស់យុទ្ធសាស្រ្តត្រជាក់អកម្មក្នុងការរចនាអគារ និងសំណង់ដែលទប់ទល់កម្ដៅសមរម្យ និងតម្រូវការថាមពលអគ្គីសនីទាបនៅទូទាំងប្រទេសកម្ពុជា៕

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?