Connect with us

ព័ត៌មានជាតិ

តាមដាន​ព្រឹត្តិការណ៍​ធំៗ​​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ខែ​កញ្ញា​នេះ ​មាន​ជិត ១០ កម្មវិធី​ ទាក់ទាញ​ទេសចរ​

បានផុស

នៅ

ចាប់ពី​ខែ​កញ្ញា​នេះ ខេត្ត​សៀមរាប​នឹង​មាន​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន ដើម្បី​ទាក់ទាញ​និង​ជំរុញ​ស្តារ​ឡើង​វិញ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ខណៈ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធនាការ​ «ទស្សនា​សៀមរាប​ឆ្នាំ ២០២៤»។

បើ​តាម​មន្រ្តី​ក្រសួង​ទេសចរណ៍បាន​គូស​បញ្ជាក់ថា ព្រឹត្តិការណ៍​​ធំៗ​ដែល​គ្រោង​រៀបចំ​ឡើង​នៅ​ខេត្ត​សៀមរាប​​ចាប់ពីខែ​កញ្ញានេះ​មាន​ដូចជា៖

-វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា (Cambodia-India Tourism Forum) នៅខេត្តសៀមរាប នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

-ព្រឹតិ្តការណ៍ Gumball 3000 Rally in Cambodia ធ្វើឡើង​ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅ​ពីរ​ទីតាំង​គឺ​នៅ​រាជធានីភ្នំពេញ និងខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-វេទិកាទេសចរណ៍កម្ពុជា-ចិន (Cambodia-China Tourism Forum) នៅខេត្ត​សៀមរាប នៅថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០២៤។

-ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) នៅខេត្តសៀមរាប នៅថ្ងៃ​ទី២៦-២៧ ខែ​តុលា ឆ្នាំ២០២៤។

-វេទិកាវប្បធម៌​ពុទ្ធសាសនា និងទេសចរណ៍ឆ្នាំ២០២៤ (Buddhist Culture and Tourism Forum 2024) នៅខេត្ត​សៀមរាប នៅថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០២៤។

-ពិព័រណ៍​ទេសចរណ៍ចិន​ឆ្ពោះទៅកាន់ខេត្ត​សៀមរាប (China Tourism Roadshow to Siem Reap) នៅខេត្ត​សៀមរាប នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

-ព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair) នៅខេត្តសៀមរាប នៅថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

-ពិព័រណ៍ទេសចរណ៍​ឥណ្ឌា​ឆ្ពោះទៅកាន់ខេត្តសៀមរាប (India Tourism Roadshow to Siem Reap) នៅខេត្តសៀមរាប នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

បន្ថែម​ពីព្រឹត្តិការណ៍ធំៗ​នេះ ក្រសួងទេសចរណ៍​នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា ផ្សារភ្ជាប់​នឹង​បេតិកភណ្ឌ ដែលនឹង​ប្រព្រឹត្តទៅ​នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​ខេត្ត​សៀមរាប​ផង​ដែរ។

លោក យស សា មគ្គុទ្ទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាប​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​នេះ នឹង​ជួយ​ជំរុញ​លំហូរភ្ញៀវ​​ទេសចរ​មក​កម្សាន្ត​ខេត្ត​សៀមរាប​កាន់តែច្រើនថែម​ទៀត។

យ៉ាងណាមិញ លោក​យល់ឃើញ​​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ ប៉ុន្តែ​ដើម្បី​អាច​ទាក់ទាញ​ឲ្យ​ទេសចរ​មក​លេង​ខេត្ត​សៀមរាបម្តង​ហើយ​ម្តង​ទៀត​គឺ​ពាក់ព័ន្ធការ​ធ្វើ​​បដិសណ្ឋារកិច្ច ​រួម​ទាំង​ការ​រៀបចំ​សេវា​​កម្សាន្ត​ផ្សេង​ទៀត​។

លោក​ថា ខេត្ត​សៀមរាប​ក្រៅ​ពី​ប្រាសាទ​បុរាណ នៅ​មាន​សក្ដានុពលផ្នែក​ទេសចរ​បែប​វប្បធម៌​ប្រពៃណី។ លោក​​លើក​ឧទាហរណ៍​នៅ​ភូមិ​ព្រះដាក់ គឺជាភូមិដ៏ល្បីមួយស្ថិតនៅក្នុងស្រុកបន្ទាយស្រី ដែលអាចនិយាយបានថាជាភូមិខ្មែរគំរូដែល​នៅរក្សា​បានទំនៀមទម្លាប់​ប្រពៃណី​បន្ត​ពី​មួយ​ជំនាន់ទៅ​មួយ​ជំនាន់ ហើយ​ភ្ញៀវទេសចរក៏ចាប់អារម្មណ៍​ចង់ស្វែងយល់ពី​ការ​​រស់នៅ​របស់ពលរដ្ឋ​នៅ​ទីនោះ​ដែល​បន្ត​​តាំង​ពី​សម័យ​អាណាចក្រអង្គរ ជាពិសេស​នោះ​គឺ​រសជាតិ​​​​ម្ហូប​អាហារអ្នក​ស្រុក​តាមមូលដ្ឋាន។

បើតាម​លោក យស សា បើ​សិន​អាជ្ញាធរ​អាច​រៀបចំសេវា​ទេសចរផ្សារ​ភ្ជាប់​​វប្បធម៌ ប្រពៃណី​របស់​អ្នក​ស្រុក​តាម​តំបន់​នានា នឹង​បង្កើន​ការ​ចាប់​អារម្មណ៍​និង​ទាក់ទាញ​ទេសចរ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​កាន់​តែ​ច្រើន​ថែម​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៨ វិនាទី មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៧ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម