ព័ត៌មានជាតិ
មន្ត្រីយោធាមីយ៉ាន់ម៉ា អរគុណកម្ពុជាដែលបានរួមចំណែកជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
មន្ត្រីយោធាមីយ៉ាន់ម៉ា អរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានរួមចំណែកជួយស្វះស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនៅមីយ៉ាន់ម៉ា កន្លងមក ក៏ដូចជាបច្ចុប្បន្ន។ ការលើកឡើងរបស់មន្ត្រីយោធាមីយ៉ាន់ម៉ា ធ្វើឡើងនៅក្នុងពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-461-1024x682.png)
ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី២១ នៅប្រទេសឡាវ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយប្រធានគណៈប្រតិភូកងទ័ពមីយ៉ាន់ម៉ា ដឹកនាំដោយឧត្តមសេនីយ៍ឯក ស៊ូ មីនអូ អគ្គសេនាធិការរងនៃកងទ័ពមីយ៉ាន់ម៉ា នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ។
នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ស៊ូ មីនអូ បានរម្លឹកអំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងមីយ៉ាន់ម៉ា និងបានថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានរួមចំណែកដ៏មានតម្លៃដល់មីយ៉ាន់ម៉ា ព្រមទាំងបានបង្ហាញពីការបេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុងក្របខណ្ឌអាស៊ាន។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/348-1024x614.jpg)
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអរគុណដល់កងទ័ពមីយ៉ាន់ម៉ា ដែលបានទៅចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ នៅទីក្រុងភ្នំពេញ កាលពីឆ្នាំ២០២២ ដោយចាត់ទុកវត្តមានរបស់មីយ៉ាន់ម៉ានាពេលនោះ ថា បានរួមចំណែកយ៉ាងធំធេងធ្វើឱ្យកិច្ចប្រជុំប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/349-1024x614.jpg)
លើការទំនាក់ទំនងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចង់ឱ្យកងទ័ពប្រទេសទាំងពីរបន្តការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ច សំដៅប្រឆាំងភេរវកម្ម ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព សកម្មភាពផ្សេងៗ ដែលបម្រើផលប្រយោជន៍រួមរវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ។
លោកអគ្គមេបញ្ជាការ បន្តថា ក្នុងនាមជាបងប្អូនរួមតំបន់ កម្ពុជានៅតែបន្តប្តេជ្ញាធ្វើការរក្សាសាមគ្គីភាពអាស៊ាន១០ ហើយអាចក្លាយទៅជាអាស៊ាន១១ នាពេលខាងមុខ រួមចំណែកក្នុងការកសាងសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនៃប្រជាជាតិអាស៊ីអាគ្នេយ៍ជានិរន្ត៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក