Connect with us

ព័ត៌មានជាតិ

ការផ្តល់ដំណើរកម្សាន្តទៅភូមិភាគឦសាន ជាឱកាសសម្រាប់ពលរដ្ឋបានឃើញវឌ្ឍនភាពអភិវឌ្ឍន៍នៅតំបន់នោះ

បានផុស

នៅ

ការផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ទៅកាន់ភូមិភាគឦសាន គឺជាឱកាសសម្រាប់ពលរដ្ឋបានទៅឃើញពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍នៅតំបន់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋសប្បាយរីករាយ និងគាំទ្រចំពោះការបង្កើតដំណើរកម្សាន្តសម្រាប់ពួកគាត់ អាចមានការឱកាសក្នុងការទៅទេសចរណ៍កម្សាន្តផង ក៏ជាផ្នែកមួយអាចឱ្យពួកគាត់បានមើលឃើញពីទិដ្ឋភាពពិតជាក់ស្តែងលើភាពរីកចម្រើននៅតំបន់ខេត្តជាប់ព្រំដែន។

ពលរដ្ឋបន្ថែមថា ការផ្តល់ដំណើរកម្សាន្តនេះ គឺជាចេតនាមួយដែលរាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋរបស់ខ្លួនបានទៅមើលឃើញពិតជាក់ស្តែងថា កម្ពុជាមិនបានកាត់ទឹកដីរបស់ខ្លួនឱ្យប្រទេសជាតិសាសន៍ណានោះឡើយ ។

សូមបញ្ជាក់ថា ការផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤​តទៅ ដោយធ្វើឡើងតែនៅរៀងរាល់ចុងសប្តាហ៍តែប៉ុណ្ណោះ។ ការផ្តល់ជូននេះ គឺនឹងផ្តល់ជូនដល់ដំណាច់ឆ្នាំ២០២៤តែម្តង ។ ចំពោះការចុះឈ្មោះ គឺពលរដ្ឋអាចចុះឈ្មោះតាមប្រព័ន្ធអនឡាយ ( QR ) ដែលក្រសួងព័ត៌មានបានរៀបចំ ហើយរាល់ដំណើរកម្សាន្តក្នុងមួយលើក គឺនឹងផ្តល់ជូនតែ២០០នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម