ព័ត៌មានជាតិ
កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការងារយុវជនឱ្យកាន់តែស៊ីជម្រៅ
លោក ងឿន ច័ន្ទលីនប៉ូឡែន សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ចំនួន ២០ រូប ចូលរួមក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល ដើម្បីរួមគ្នាជំរុញនវានុវត្តន៍ និងសហគ្រិនភាពរបស់យុវជន» នៅខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយសហព័ន្ធយុវជនទូទាំងប្រទេសចិន (ACYF)។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ជូ សៀនលេង អនុប្រធានសហព័ន្ធយុវជនក្វាងស៊ីលោក ឆិន ជឺជា នាយកវិទ្យាស្ថានផ្លាស់ប្ដូរយុវជនអន្តរជាតិចិន( ក្វាងស៊ី) និងសមាជិកសហព័ន្ធយុវជនចិនជាច្រើនរូប។
លោក ឌិន ដីជា (Chen Zhije) នាយកវិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិចិន(ក្វាងស៊ី) បាន លើកឡើងថា ចាប់តាំង២០១២ មក វិទ្យាស្ថានផ្លាស់ប្ដូរយុវជនអន្តរជាតិក្វាងស៊ី បានទទួលយុវជនអាស៊ានជាច្រើន តាមរយៈសិក្ខាសាលាបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងនោះរួមមានប្រតិភូកម្ពុជាជាច្រើនរូបផងដែរ។
លោក បានបន្តទៀតថា តាមរយៈកិច្ចសហប្រតិបត្តការយ៉ាងល្អរវាងយុវជនកម្ពុជា-ចិន បានធ្វើឱ្យ យុវជនកម្ពុជា និងចិនផ្សារភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អប្រៀបដូចគ្រួសារតែមួយ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក ងឿន ច័ន្ទលីនប៉ូឡែន បានធ្វើការកោតសរសើរ និងអបអរសាទរចំពោះគំនិត ផ្តួចផ្តើម និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ សំដៅបន្តពង្រឹង និង គាំទ្រទៅវិញទៅមកក្នុងក្របខណ្ឌនៃការផ្លាស់ប្តូររវាងយុវជន និងយុវជន ជាពិសេសចំពោះ ទំនាក់ទំនង និងការគាំទ្រទៅវិញទៅមក ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
លោកបានបន្តថា តាមរយៈ សិក្ខាសាលាបណ្តុះបណ្តាលនេះ បានធ្វើឱ្យទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កាន់តែមានភាពស្អិតរមួត និងពង្រឹងចំណងមិត្តភាពយុវជនរបស់ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែងបន្ថែមទៀត។
សូមជម្រាបដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ក្នុងវិស័យការងារយុវជនឱ្យកាន់តែស៊ីជម្រៅ និងបង្កើនការយល់ដឹង និងមិត្តភាពរវាងយុវជននៃ ប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងខេត្តក្វាងស៊ី និងរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់ដែរថា ប្រតិភូកម្ពុជាបានអញ្ជើញចូលរួមសិក្ខាបណ្តុះបណ្តាលនៅ វិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិចិន ក្វាងស៊ី ចំនួន ១២ លើក រួចមកហើយ ដោយមានសមាជិក សមាជិកាចូលរួមសរុបចំនួន ២៥៧ រូប៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៥ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់