ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ០១ ជូនផ្លូវបេតុងមួយខ្សែដល់ពលរដ្ឋ ឆ្លងកាត់ភូមិចំនួន ០៤
រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ០១ បានយកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវមួយខ្សែឡើងវិញ សម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

កំណាត់ផ្លូវបេតុងគ្មានសរសៃដែក ក្រោយវត្តស្ទឹងមានជ័យ កំពុងជួសជុលនេះដែរ មានប្រវែងជាង ៦០០ ម៉ែត្រ ដោយឆ្លងកាត់ ភូមិមានជ័យ ០១ , ភូមិមានជ័យ ០២ ,ភូមិមានជ័យ និងភូមិថ្មី ស្ថិតក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក សក្តិ ជាប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ បានឲ្យដឹងថា ក្នុងនាមគាត់ជាពលរដ្ឋម្នាក់ មានអារម្មណ៍ត្រេកអរសប្បាយចិត្តនៅពេលអាជ្ញាធរយកចិត្តទុកដាក់យល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកន្លងមកមានផលលំបាកខ្លាំង រាល់ភ្លៀងធ្លាក់ម្តងៗ លិចផ្លូវពិបាកឆ្លងកាត់ និងពេលខ្លះផ្លូវបែកភក់ ពិបាករស់នៅតែម្ដង។

លោកបន្តថា ប៉ុន្តែនៅពេលបានសមិទ្ធផលថ្មី ផ្លូវបេតុងមួយខ្សែនេះ ពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន ០៤ ខាងលើនេះ មានការសាទរជាខ្លាំង និងស្នើអាជ្ញាធរ បន្តអភិវឌ្ឍន៍បែបនេះបន្តៗ ទៅមុខទៀត។
លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី ០១ បានឲ្យដឹងដែរថា រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ០១ បានធ្វើការអភិវឌ្ឍគម្រោងចំនួន ០២ ដំណាក់កាល ដោយផ្លាស់ប្ដូរប្រព័ន្ធលូទំហំមុខកាត់ ០១ ម៉ែត្រ បញ្ចៀសការជន់លិច ជំនន់ទឹកភ្លៀង នារដូវវស្សា និងស្ថាបនាផ្លូវបេតុងគ្មានសរសៃដែកមួយខ្សែបន្តទៀត ដែលសេសសល់ ប្រវែងជាង ៦០០ ម៉ែត្រ កម្រាស់ ០២ តឹក នៅក្រោយវត្តស្ទឹងមានជ័យ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅភូមិមានជ័យ ១ ភូមិមានជ័យ ២ ភូមិមានជ័យ និងភូមិថ្មី នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ០១។

លោកចៅសង្កាត់ស្ទឹងមានជ័យទី ០១ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សូម មេត្តាជួយរក្សានូវអនាម័យតាមខ្នងផ្ទះរៀងៗ ខ្លួន វេចខ្ចប់សំរាមដាក់ក្នុងធុងឲ្យបានត្រឹមត្រូវ ជៀសវាងបង្កក្លិនមិនល្អសាយភាយ និងដើម្បីកុំឲ្យមានការកកស្ទះប្រព័ន្ធលំហូរទឹកផងដែរ៕
អត្ថបទ ៖ រដ្ឋា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល