Connect with us

ព័ត៌មានជាតិ

កម្លាំង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ចុះបង្ក្រាប​បទល្មើស​នេសាទ ៤​ករណី ក្នុងខេត្តកំពង់ចាម​

បានផុស

នៅ

កំពង់ចាម ៖ កម្លាំង​សរុប​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ សហការ​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ មួយថ្ងៃ​ពេញ​គឺ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុង​៣​ឃុំ នៃ​ស្រុក​ជើងព្រៃ និង​១​ឃុំ​ទៀត ក្នុងស្រុក​កងមាស ខេត្តកំពង់ចាម ជា​លទ្ធផល សម្រេចបាន​៤​ករណី ដោយ​រឹបអូស​បាន​វត្ថុតាង រួមមាន​. ឧបករណ៍​លូ​ស្បៃ​មុង របាំង​ស្បៃ​មុង បង្គោល​ចម្រឹង​  និង​ចាក់​លែង​កូន​ត្រី​ចូល​បឹង​ធម្មជាតិ​រាប់លាន​ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទឹម បូរ​ក្ស បាន​ឱ្យ​ដឹង​ថា ខណ្ឌ​រដ្ឋបាល​ការដឹកនាំ​បង្ក្រាប​យើង​មាន កម្លាំង​ជលផល​កំពង់ចាម សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ចតុមុខ​  អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម​  និង​អាជ្ញាធរ​ស្រុក​ជើងព្រៃ ដឹកនាំ​ដោយ លោក ទឹម បូរ​ក្ស អនុរដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​មានការ​សម្របសម្រួល​ពី លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល បាន​ចំនួន ៤​ករណី ដោយ​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់​ស្តីពី​ជលផល និង​រុះរើ​កាប់បំផ្លាញចោល​វត្ថុតាង​នៃ​បទល្មើស​ជលផល​នៅនឹងកន្លែង​កើតហេតុ​រួមមាន ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ៦៧​មាត់ របាំង​ស្បៃ​មុង​ប្រវែង ៤២៥​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន ១១៧៥​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់ ៣៥៣​គីឡូក្រាម នៅ​ចំណុច​ទាំង​៤​ឃុំ នៅ​ទំនប់​ចាំ​នាង ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម។

នៅ​ចំណុច​បឹង​ជ្រោយ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ នៅ​ចំណុច​បឹង​សៀម​បោយ ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ នៅ​ចំណុច​កន្លែង​រុន ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម។

លោក​ទឹម បូរ​ក្ស បាន​សំណូមពរ​ដល់​ប្រជា​នេសាទ​ទាំងអស់​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​រក​ត្រី​ដោយ​ឧបករណ៍​ខុសច្បាប់​ ដែលនាំ​ឱ្យ​វិនាស​ហិនហោច​ធនធាន​មច្ឆា​ជាតិ​ដែលជា​អាយុជីវិត​យើងទាំងអស់គ្នា៕

ដោយ ៖ សាន វិ​ឡែ​ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ចរាចរណ៍១០ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

Sokha Hotels

ព័ត៌មានពេញនិយម