ព័ត៌មានជាតិ
កម្មករនិយោជិតរោងចក្រ បូវឃើ ខេត្តកណ្តាល ចូលរួមមូលនិធិជាមួយរាជរដ្ឋាភិបាល ព្រោះស្រលាញ់ជាតិពិតប្រាកដ
ភ្នំពេញ ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើ ខេត្តកណ្តាល (BOWKER GARMENT FACTORY (CAMBODIA) COMPANY LIMITED) បានសម្តែងក្ដីពេញចិត្តក្នុងការចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារការស្រលាញ់ជាតិពិតប្រាកដ។
កម្មករនិយោជិតក្នុងរោងចក្រ បូវឃើ ខេត្តកណ្តាលអ្នកស្រី ឆេន ស្រីនួន បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។
អ្នកស្រីបន្តថា ការចូលរួមបរិច្ចាគនេះ គឺជាការបង្ហាញទឹកចិត្តស្នេហាជាតិ ការរួបរួមគ្នារបស់ប្រជាជាតិទាំងអស់ក្នុងការកសាងរបងការពារជាតិយ៉ាងរឹងមាំ គឺហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាង។
អ្នកស្រីបន្ថែមថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ សូមគាំទ្រចំពោះគម្រោងអភិវឌ្ឍតាមតំបន់ព្រំដែន ហើយខ្ញុំបានចូលរួមបរិច្ចាគថវិកាខ្លះ ដើម្បីជាចំណែកតូចមួយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង។ បើទោះបីជាថវិកាតិចតួច ប៉ុន្ដែវាជាទឹកចិត្តដោយក្ដីគោរព ស្រលាញ់រាជរដ្ឋាភិបាល និងប្រទេសជាតិរបស់យើង»។
កម្មការិនីរោងចក្រម្នាក់ទៀតអ្នកស្រី ឡុង លីណា បាននិយាយថា ការស្ម័គ្រចិត្តចូលរួមមូលនិធិនេះ គឺចង់ឱ្យមានការអភិវឌ្ឍ ហើយទាក់ទាញភ្ញៀវទេសចរ ងាយស្រួលទៅលេងនៅតំបន់ព្រំដែន។ ជាពិសេស អ្នកស្រីចង់ឃើញភ្ញៀវទេសចរទៅលេងទីនោះកាន់តែច្រើនថែមទៀត។
អ្នកស្រីបញ្ជាក់ថា៖«ការដែលខ្ញុំចង់ចូលរួមមូលនិធិហ្នឹង គឺខ្ញុំចង់ឱ្យមានការអភិវឌ្ឍព្រំដែន ហើយនិងឱ្យមានភ្ញៀវទេសចរទៅកម្សាន្តនៅព្រំដែនហ្នឹងឱ្យបានច្រើន មានការវិនិយោគដែលធ្វើឱ្យប្រជាជននៅតាមព្រំដែនមានការងារធ្វើច្រើនដែរ»។
ស្រដៀងគ្នានេះអ្នកស្រី ណយ ស្រីល័ក្ខ អាយុ ២៨ឆ្នាំ ជាកម្មការិនី បូវឃើ បាននិយាយថា៖«ខ្ញុំបានចូលរួមថវិកាបន្តិចបន្តួចក្នុងការអភិវឌ្ឍនៅតំបន់ព្រំដែនឱ្យមានសោភ័ណភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរ ចង់ឱ្យតំបន់នោះក្លាយជាតំបន់សេដ្ឋកិច្ចរីកចម្រើនឡើង ដោយសារទីនោះជាតំបន់ដាច់ស្រយាល ចឹងយើងអាចចូលរួមទាំងអស់គ្នាបាន មិនថាតិចតួចក្តី ច្រើនក្តីតាមស្ថាប័នផ្ទាល់ខ្លួន ឬតំបន់ដែលយើងរស់នៅក៏បានដែរ»។
ជាមួយគ្នានេះ កម្មករនិយោជិតនៅរោងចក្រ បូវឃើ ទាំងអស់បានអំពាវនាវដល់បងប្អូនជនរួមជាតិ មិនថាក្នុងស្រុក ឬក្រៅប្រទេសទេ បើពិតជាស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យប្រទេសជាតិរីកចម្រើនជឿនលឿនបានកាន់តែឆាប់រហ័ស គួរតែចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនឱ្យបានគ្រប់ៗគ្នា៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ