ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៧៨ ផ្លូវយុទ្ធសាស្ត្រភ្ជាប់ភូមិភាគឦសាន បន្តរហូតដល់តំបន់កន្ទុយនាគ
ផ្លូវជាតិលេខ៧៨ គឺជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី ដោយបន្តរហូតដល់តំបន់កន្ទុយនាគ នៃព្រះរាជាណាចក្រកម្ពុជា។
ផ្លូវនេះមានប្រវែងជាង ១៩១ គីឡូម៉ែត្រ ដោយបានសាងសង់ជាប្រភេទផ្លូវកម្រាលកៅស៊ូ DBST និង AC ។ នាកន្លងមក ផ្លូវនេះក៏ត្រូវបានប្រើប្រាស់សម្រាប់បម្រើដល់យុទ្ធសាស្ត្រយោធាផងដែរ គឺតាំងតែពីផ្លូវនៅដីក្រហមមកម្ល៉េះ។
កំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី
សម្រាប់នាពេលបច្ចុប្បន្ន ផ្លូវជាតិលេខ៧៨ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋ ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងរីកចម្រើន។ បន្ថែមពីនេះ ផ្លូវជាតិលេខ៧៨ ក៏ត្រូវប្រើប្រាស់ផងដែរ នៅក្នុងការដឹកកសិផលរបស់កម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុកបានកាន់តែលឿនផងដែរ ប្រកបដោយប្រសិទ្ធភាព ដែលរក្សាបាននូវគុណភាពកសិផល។
គូសរំលេចផងដែរថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ។
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ