ព័ត៌មានជាតិ
រដ្ឋាភិបាល៖ ការផ្សាយថា បង្គោលព្រំដែននៅច្រកភ្នំដិនបោះចូលដីខ្មែរ ជាព័ត៌មានក្លែងក្លាយ
គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានចេញមកច្រានចោលការផ្សាយថា បង្គោលព្រំដែននៅច្រកភ្នំដិនបោះចូលដីខ្មែរ។ គណៈកម្មាធិការជាតិ អះអាងថា នេះគឺជាព័ត៌មានក្លែងក្លាយ។

ការចេញមកច្រានចោលនេះ បន្ទាប់ពីមន្ត្រីអតីតបក្សប្រឆាំងមួយរូប គឺលោក អ៊ុំ សំអាន បានសរសេរនៅបណ្ដាញសង្គមហ្វេសប៊ុកថា បង្គោលព្រំដែនលេខ២៧៥ នៅច្រកភ្នំដិនខេត្តតាកែវបានបោះចូលដីខ្មែរ១២៧០ម៉ែត្រ ដោយគិតពីព្រែកវិញតេ នៅច្រកភ្នំដិន ខេត្តតាកែវ។
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានបញ្ជាក់ដូច្នេះថា៖ «ការបង្ហោះផ្សាយអំពីករណីបង្គោលព្រំដែនលេខ២៧៥ នៅច្រកភ្នំដិនខេត្តតាកែវ ថា បានបោះចូលដីខ្មែរ១២៧០ម៉ែត្រ គឺជាព័ត៌មានក្លែងក្លាយ»។
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានអំពាវនាវប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងបញ្ឈប់ការបន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត៕

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?