ព័ត៌មានជាតិ
៨ ខែ ឆ្នាំនេះ គ្រោះធម្មជាតិកើតឡើងជិត ១ ពាន់លើក បណ្តាលឱ្យមនុស្សស្លាប់-របួសជិត ២ រយនាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង
ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ នេះ គ្រោះធម្មជាតិរួមមានខ្យល់កន្ត្រាក់ គ្រោះរន្ទះបាញ់ និងគ្រោះអគ្គិភ័យ បានកើតឡើងចំនួន ៩៣៧ លើក បណ្តាលឱ្យមនុស្សស្លាប់-របួស ១៨៩ នាក់ និងប៉ះពាល់ផ្ទះសម្បែង ៤ ៩៣៣ ខ្នង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៧ ខែកញ្ញា នេះថា ក្នុងចំណោម ៩៣៧ លើក ក្នុងនោះរួមមានខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២៤១ លើក នៅទូទាំងប្រទេស បណ្ដាលឱ្យរលំផ្ទះចំនួន ៤៨២ ខ្នង របើកដំបូល ៣ ៨០០ ខ្នង តូបផ្សារ ៣៨ តូប សាលារៀន ៤៧ ខ្នង អគាររដ្ឋបាល ១៩ កន្លែង ស្លាប់មនុស្ស ៤ នាក់ និងរបួស ៣២ នាក់។
លោកបានបន្តថា តួលេខនេះបើធៀបទៅនឹងរយៈពេល ៨ ខែ ដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះ ខណៈ ៨ ខែ ឆ្នាំមុន ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ២៥០ លើក នៅទូទាំងប្រទេស បណ្ដាលឱ្យរលំផ្ទះ ១ ៩៣០ ខ្នង របើកដំបូល ១២ ៥០១ ខ្នង តូបផ្សារ ៧៧ តូប សាលារៀន ៨៨ ខ្នង អគាររដ្ឋបាល ៣៨ កន្លែង ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៥៧ នាក់។

លោកបានបន្តទៀតថា ចំណែកបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៩៤ លើក នៅខេត្តចំនួន ២៣ លើកលែងខេត្តកែប ព្រះវិហារ និងរាជធានីភ្នំពេញ បានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៥០ នាក់ រងរបួស ៤៣ នាក់ ងាប់គោក្របី ៣៣ ក្បាល និងឆេះផ្ទះ ២៧ ខ្នង។ ចំនួនបើធៀបទៅនឹងរយៈពេល ៨ ខែ ដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ដោយ ៨ ខែ ឆ្នាំមុន បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ១០៩ លើក នៅរាជធានី-ខេត្តចំនួន ២២ លើកលែងខេត្តកែប កោះកុង និងខេត្តមណ្ឌលគីរី បានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៦៤ នាក់ រងរបួស ៤៩ នាក់ ងាប់គោក្របី ៨៨ ក្បាល និងឆេះផ្ទះ ៩ ខ្នង។
លោកបានបន្ថែមទៀតថា រីឯគ្រោះអគ្គិភ័យវិញបានកើតឡើងចំនួន ៦០២ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៦២៤ ខ្នង តូបផ្សារ ១២០ តូប ឃ្លាំងទំនិញចំនួន ១៦ កន្លែង រោងចក្រសិប្បកម្មចំនួន ២០ កន្លែង អគាររដ្ឋបាល ១៦ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ២៤ នាក់ និងរបួសចំនួន ២៧ នាក់។ តួលេខនេះ បើធៀបទៅនឹងរយៈពេល ៨ ខែ ដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យគត់សម្គាល់ ដោយ ៨ ខែ ឆ្នាំមុន គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៤៣២ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៤៦១ ខ្នង តូបផ្សារ ៧៥ តូប សាលារៀន ១ ខ្នង ឃ្លាំងទំនិញចំនួន ៨ កន្លែង រោងចក្រសិប្បកម្មចំនួន ៩ កន្លែង អគាររដ្ឋបាល ១១ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ២៤ នាក់ និងរបួសចំនួន ២៧ នាក់៕
អត្ថបទ ៖ សំអឿន






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ