Connect with us

ព័ត៌មានជាតិ

កម្ពុជា-ប៉ាគីស្ថាន ​​លើកកម្ពស់កិច្ចសហប្រតិបត្តិការធ្វើឱ្យប្រសើរឡើងលើវិស័យអប់រំ

បានផុស

នៅ

នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បានទទួលជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ​ ក្នុង​គោលបំណងដើម្បីពិនិត្យ​សក្តានុពលក្នុង​ការ​​លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងលើវិស័យអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ លោកឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពង្រឹង និងពង្រីកកាន់តែប្រសើរឡើងថែមទៀត។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានអបអរសាទរដល់​ លោកឧបនាយករដ្ឋមន្ត្រី ចំពោះការបន្ត​កាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា សម្រាប់​រាជរដ្ឋាភិបាល​នីតិកាលទី​៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងភាពជោគជ័យនៃការប្រារព្ធ SEA Games-ASEAN Para Games នាឆ្នាំ២០២៣ កន្លងទៅនេះ។ លោកក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរលើវិស័យអប់រំ រវាង​កម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានៅក្នុងវិស័យជាច្រើន ជាអាទិ៍វិស័យពាណិជ្ជកម្ម។

ក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូត បានរំលឹកពីប្រវត្តិនៃប្រទេសប៉ាគីស្ថាន និងវិស័យអប់រំដែលមានភាពស្រដៀងគ្នាទៅនឹងកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងផលវិបាក និងគុណភាពអប់រំនៅតំបន់ជនបទ ដូចជាបញ្ហាលើសខ្វះគ្រូ និងសិស្សជាដើម ក៏ដូចជាបានលើកឡើងពីកិច្ចសហការរវាងប៉ាគីស្ថាន និងកម្ពុជាជាយូរមក ដែលប្រទេសទាំងពីរមិនចាប់យកឱកាសសហការឱ្យបានរឹងមាំ។ លោកឯកអគ្គរដ្ឋទូត សង្ឃឹមថា ថ្ងៃនេះគឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធនឹងវិស័យអប់រំ ដូចជាការផ្តល់នូវអាហារូបករណ៍ កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀននៃប្រទេសទាំងពីរ កម្មវិធីផ្លាស់ប្ដូរវប្បធម៌គ្នា ការអភិវឌ្ឍន៏យុវជន និងកីឡាផងដែរ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំនៃប្រទេសទាំងពីរ កម្មវិធីផ្លាស់ប្តូរវប្បធម៌ផ្សេងៗ ដែលជួយក្នុងការអភិវឌ្ឍន៍គុណភាពអប់រំ យុវជន និងកីឡា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីប្រវត្តិនៃសហគមន៍មូស្លីមនៅកម្ពុជា ហើយបានលើកឡើងថាសាកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធសឹងតែមានតំណាងសម្រាប់សហគមន៍មូស្លីម។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក្រសួងអប់រំ បានណែនាំឱ្យក្រុមការងារ រៀបចំគម្រោងផ្សេងៗ ដើម្បីពង្រឹងកិច្ចសហការអប់រំ យុវជន និងកីឡា និងបានរំពឹងថានឹងជំរុញកិច្ចសហការបន្ថែមទៀត ក៏ដូចជាពង្រឹងទំនាក់ទំនងសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសឱកាសក្នុងការអប់រំ និងគុណភាពអប់រំ បង្កើនកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នា និងលើកកម្ពស់វិស័យកីឡាបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម