ព័ត៌មានជាតិ
កូនកោងកាង ៥ម៉ឺនដើម ត្រូវបានដាំស្តារឡើងវិញនៅដែនជម្រកសត្វពាមក្រសោប និងឧទ្យានជាតិបូទុមសាគរ
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ អាជ្ញាធរខេត្តកោះកុង និងមន្ទីរបរិស្ថានខេត្ត បានដាំស្តារឡើងវិញនូវកូនកោងកាង ៥ម៉ឺនដើម នៅដែនជម្រកសត្វពាមក្រសោប និងឧទ្យានជាតិបូទុមសាគរ។

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា ការដាំស្តារកូនកោងកាង ៥ម៉ឺនដើម តំបន់សឹករិចរិលក្នុងតំបន់គម្របឈើ ដើម្បីបង្កើនធនធានជលផល លើកកម្ពស់ជីវភាព ប្រព័ន្ឋអេកូឡូស៊ី និងបង្កើតវិស័យអេកូទេសចរណ៍ធម្មជាតិទាក់ទាញទេសចរទៅកម្សាន្តនាពេលអនាគត។ លោកថា ការដាំស្តារកូនកោងកាងថ្ងៃនេះ ក៏ជាការពញាក់ស្មារតីយុវជនដល់ប្រជាពលរដ្ឋ និងយុវជនឱ្យចេះស្រឡាញ់ ថែរក្សាព្រៃឈើក៏ដូចព្រៃកោងកាងដែរ ព្រោះព្រៃកោងកាងបានរួម ចំណែកក្នុងការស្រូបកាបូន កាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ចំណែក លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសម្តែងនូវគាំទ្រពេញទំហឹងចំពោះសកម្មភាពនៃការបំផុសចលនាដាំកូនកោងកាងនៅពេលនេះ។ លោកស្រីថា កម្ពុជាជាប្រទេសមួយដែលមានព្រៃកោងកាងធំជាងលេខ២ នៅអាស៊ី និងលេខ១ នៅតំបន់អាស៊ីអាគ្នេយ៍១។

លោកស្រីអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា «ប្រសិនបើយើងមិននាំគ្នាការពារថែរក្សា និងស្តារពង្រីកបន្ថែមទេនោះ ច្បាស់ជាជួបផលប៉ះពាល់ច្រើនដល់វិស័យបរិស្ថាន ពិសេសការគិតគូរសិក្សាចង់ដាក់បញ្ចូលជាគម្រោងឥទានកាបូបទៅថ្ងៃមុខ»។ លោកស្រី ក៏បានបន្តជំរុញឱ្យមានការចូលរួមការពារ ព្រោះក្នុងករណីបាត់បង់មិនងាយស្តារឡើងវិញនោះទេ ព្រមទាំងបានស្នើមន្ទីរពាក់ពន្ឋ និងប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាអនាម័យបរិស្ថានតាមផែនការយុទ្ឋសាស្រចក្រាវិស័យបតិស្ថានភាពបៃតង។
សូមបញ្ជាក់ថា កន្លងទៅ មន្ទីរបរិស្ថានខេត្តកោះកុង បានបណ្តុះកូនឈើជាង ១០ម៉ឺនដើម ដើម្បីចែកជូនដល់ព្រះសង្ឃ មន្រ្តីរាជការ ក្រុមហ៊ុនឯកជន វត្តអារាម និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំដើមឈើឱ្យបានច្រើន ព្រមទាំងបង្កើនគម្របបៃតងនៅខេត្តកោះកុង៕





អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?