ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងអប់រំ ស្នើឱ្យទាញយកកម្មវិធី NoDrug ដើម្បីទទួលបានចំណេះដឹង និងរាយការណ៍ករណីគ្រឿងញៀន
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឱ្យអ្នកចូលរួមក្នុងវេទិកាផ្សព្វផ្សាយមិត្តអប់រំចិត្ត ទាញយកកម្មវិធី NoDrug ដើម្បីទទួលបានចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀន។

លោកបានអំពាវនាវបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយមិត្តអប់រំចិត្ត មិត្តជួយមិត្ត ស្តីពី សុខភាពអនាម័យ ការសន្សំប្រាក់ បញ្ហាគ្រឿងញៀន យល់ដឹងពីបណ្តាញសង្គម និងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដល់មន្រ្តីរាជការ ប្រជាពលរដ្ឋសិស្សានុសិស្ស សរុប៩០០នាក់ នៅអនុវិទ្យាល័យ និងបឋមសិក្សារាយប៉ាយ នៅស្រុកកងមាស ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើលើគ្រប់វិស័យ។ ក្នុងនោះអ្នករាយប៉ាយបានចូលរួមចំណែក ហើយទទួលបាននូវផ្លែផ្កាអភិវឌ្ឍមូលដ្ឋានស្អាត បរិស្ថានល្អ សុខភាពល្អ ហេដ្ឋារចនាសម្ព័ន្ធសាលារៀន ថ្នល់បេតុង-កៅស៊ូ អ្នកជំនាន់ក្រោយទទួលបានការរៀនសូត្រខ្ពង់ខ្ពស់មានការងារល្អ។ ជាមួយគ្នានោះ លោកក៏បានស្នើសុំឱ្យអ្នកចូលរួម ទាញយកកម្មវិធីNoDrug ៖ https://nodrugsnacd.com/download មកប្រើប្រាស់ ដើម្បីទទួលបានចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀនផងដែរ។

លោក ហោ ប៉េង សាកលវិទ្យាល័យNUM បានលើកឡើងថា វេទិកាផ្សព្វផ្សាយប្រធានបទទាំង៤ នេះ រៀបចំផ្សព្វផ្សាយដោយនិស្សិតស្ម័គ្រចិត្តកាកបាទក្រហមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងគោលបំណងចូលរួមសកម្មភាពលើកកម្ពស់ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ ដែលជាអនុសាសន៍ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា។
ចំណែក លោកជ ពុំ ចន្ទីនី អគ្គលេខាធិការបានមានប្រសាសន៍ដោយបានពាំនាំបណ្តាំសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានលើកឡើងពីការងារថ្មីបន្ថែមចំនួន៤របស់លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវចូលរួមអនុវត្តនូវប្រធានបទថ្មីបន្ថែមនេះទាំងអស់គ្នាដើម្បីសុខភាពល្អ បរិស្ថានស្អាត៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១២ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់