Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ថៃ ចូលរួម​មូលនិធិ​ជាមួយ​រាជរដ្ឋាភិបាល ព្រោះ​ចង់ឃើញ​ការអភិវឌ្ឍ​នៅតាម​ព្រំដែន

បានផុស

នៅ

ភ្នំពេញ​ ៖ ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ បាន​សម្តែង​ក្ដី​ពេញចិត្ត​ក្នុងការ​ចូលរួម​បរិច្ចាគ​ថវិកា​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ដោយសារ​ការស្រលាញ់​ជាតិ​ពិតប្រាកដ និង​ចង់ឃើញ​ការអភិវឌ្ឍ​នៅតាម​ព្រំដែន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ងា​រ​នៅ​ថៃ​អ្នកស្រី ញ៉ិ​ប នី​កា បានឱ្យដឹងថា ការចូលរួម​ថវិកា​ជូន​មូលនិធិ​អភិវឌ្ឍន៍​ព្រំដែន​ជាមួយ​រាជ​រដ្ឋ​ភិ​បាល គឺជា​ទឹកចិត្ត​ស្រលាញ់​ជាតិ​មាតុភូមិ ចង់ឱ្យ​តំបន់​ព្រំដែន​មានការ​អភិវឌ្ឍ​រីកចម្រើន មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​បន្ថែមទៀត​។​

អ្នកស្រី​បន្ថែមថា «​នាង​ខ្ញុំ និង​ក្រុមគ្រួសារ​សូម​ចូលរួម​ជា​ចំណែក​តូច​មួយ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​មូលនិធិ​អភិវឌ្ឍ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដើម្បី​បព្វ​ហេតុ​ប្រទេសជាតិ​របស់​យើងទាំងអស់គ្នា​»​។​

​លោក ប៉ុន ណេ​ច៍ ជា​ពលករ​កំពុង​បម្រើ​ការងារ​នៅ​ថៃ​បាន​និយាយថា ការចូលរួម​បរិច្ចាគ​នេះ គឺជា​ការបង្ហាញ​ទឹកចិត្ត​ស្នេហា​ជាតិ ការរួបរួម​គ្នា​របស់​ប្រជាជាតិ​ទាំងអស់​ក្នុងការ​កសាងរ​បងកា​រពារ​ជាតិ​យ៉ាងរឹងមាំ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​តំបន់​បណ្ដោយ​ព្រំដែន​កម្ពុជា​ជាមួយនឹង​ប្រទេសជិតខាង​។​

​លោក​បន្ថែមថា «​ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ សូម​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​របស់​យើង​។ បើ​ទោះបី​ជា​ថវិកា​តិចតួច ប៉ុន្ដែ​វា​ជា​ទឹកចិត្ត​ដោយ​ក្ដី​គោរព ស្រលាញ់​ពេញចិត្ត​រាជរដ្ឋាភិបាល​»​។

ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ថៃ ថន ស្រី​ភី​ន បាន​និយាយ​ថា ការ​ស្ម័គ្រចិត្ត​ចូលរួម​មូលនិធិ​នេះ គឺ​ចង់ឱ្យមាន​ការអភិវឌ្ឍ ហើយ​ទាក់ទាញ​ភ្ញៀវទេសចរ ងាយស្រួល​ទៅលេង​នៅ​តំបន់​ព្រំដែន​។ ពលករ​រូបនេះ​ចង់ឃើញ​ភ្ញៀវទេសចរ​ទៅលេង​ទីនោះ​កាន់តែច្រើន​ថែមទៀត​។

នាង​បាន​បញ្ជាក់​ថា «​ការដែល​ខ្ញុំ​ចង់​ចូលរួម​មូលនិធិ​ហ្នឹង គឺ​ខ្ញុំ​ចង់ឱ្យមាន​ការអភិវឌ្ឍ​ព្រំដែន ហើយ​និង​ឱ្យមាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ព្រំដែន​ហ្នឹង​ឱ្យបាន​ច្រើន មានការ​វិនិយោគ​ដែល​ធ្វើឱ្យ​ប្រជាជន​នៅតាម​ព្រំដែន​មានការ​ងារ​ធ្វើ​ច្រើន​ដែរ​»​។

ជា​មួយ​គ្នា​នេះ ពលករ​កម្ពុជា​ធ្វើការ​ងារ​នៅ​ថៃ បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​មិន​ថា​ក្នុងស្រុក ឬ​ក្រៅប្រទេស​ទេ បើ​ពិតជា​ស្រលាញ់​ជាតិ​មាតុភូមិ ចង់ឱ្យ​ប្រទេសជាតិ​រីកចម្រើន​ជឿនលឿន​បាន​កាន់តែ​ឆាប់រហ័ស គួរតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ឱ្យបាន​គ្រប់ៗ​គ្នា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម