Connect with us

ព័ត៌មានជាតិ

គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម​ហ៊ុន ម៉ានី ប្រមាណជិត៣០០នាក់ ចុះ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ក្នុងស្រុកកោះសូទិន​

បានផុស

នៅ

កំពង់ចាម ៖ នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២៤ លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត កំពង់ចាម និង លោក ហែម សុវត្ថិ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ឃុំ​កោះសូទិន អញ្ជើញ​ជា គណៈអធិបតី​ក្នុង​ពិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះសូទិន ក្រោម​ការចាត់ តាំងរបស់ លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​កិច្ចសហការ​របស់​ក្រុមការងារ និង​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា (​ស​.​គ​.​ស​.​ស​.​យ​.​ក​) គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់ ឯកឧត្តម ហ៊ុន ម៉ា​នី សរុប​ចំនួន ២៧០​នាក់ ដឹកនាំ​ដោយ លោក​បណ្ឌិត ហេង សុខ​គង់ ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក បាន​ចុះទៅពិនិត្យ និង ព្យាបាល​ជំងឺ ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កោះសូទិន​ដោយ​ឥតគិតថ្លៃ សរុប​បាន​ចំនួន ៤៥៦៨​អង្គ​/​នាក់ នៅក្នុង​បរិវេណ​វិទ្យាល័យ​កោះសូទិន។

ក្នុង​កម្មវិធី លោក​ហែម សុវត្ថិ បាន​ថ្លែងថា ក្រុមគ្រូពេទ្យ​នៃ​សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក សុទ្ធសឹងតែ​ជា វេជ្ជបណ្ឌិត​ជំនាញ ភាគច្រើន​បានបញ្ចប់​ការសិក្សា​នៅក្រៅ​ប្រទេស និង​មានបទពិសោធន៍​ជាច្រើន​ឆ្នាំ នៅ តាម​មន្ទីរពេទ្យ​ធំៗ​នា​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ នាពេលនេះ គឺជា ស្មារតី​មនុស្សធម៌ ស្តែង​ចេញពី សេចក្តីស្រឡាញ់ ដោយ​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ជាការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​គិតគូរ និង​យកចិត្តទុកដាក់​ពី​សុខមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​។

បន្ថែម​ពី​នេះ លោក​បាន​បន្ថែម​ថា នឹង​ខិតខំ​ព្យាយាម​បង្កើត​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ឱ្យ បាន​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយឆ្នាំ ព្រមទាំង​បានលើកឡើង​ពី​ផលប្រយោជន៍​នៃ​គម្រោង​ព្រែកជីក​ហ្វូណន តេ​ជោ និង​រំលឹក​ប្រជាពលរដ្ឋ​ស្វែងយល់​ឱ្យ​ច្បាស់​ពី​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​- ឡាវ​-​វៀតណាម (CLV-DTA) ដោយបាន​បញ្ជាក់ថា “​សូម​បងប្អូន​កុំ​ចាញ់បោក​ការ​ញុះញង់ អូសទាញ របស់​ពួក​បំពុលសង្គម ដែល​អាច​នាំទៅរក​បដិវត្ត​ន៍​ពណ៌ បំផ្លាញ​នូវ​សន្តិភាព ពួក​បំពុលសង្គម​នោះ គឺ​តែង តែ​ធ្វើ​សត្រូវ​ជាមួយ​សន្តិភាព ចំណែក​ពួកយើង ដែលជា​ប្រជាជន​ទូទៅ តែងតែ​ជួយ​ថែរក្សា និង​ការពារ​សន្តិភាព ឱ្យ​ខាន​តែ​បាន​”​។​

លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ នាពេលនេះ គឺ ដើម្បី​លើ​កម្ពស់​កម្រិត​សុខភាព ជូន​បងប្អូន​ប្រពល​រដ្ឋ ដែលជា​ផ្នែក​មួយ​បាន​ចូលរួមចំណែក​កាត់បន្ថយ ភាពក្រីក្រ ពីព្រោះថា បើ​យើង​មាន​ជំងឺ​ឈឺ​ស្កាត់ យើង​ត្រូវ​ទៅកាន់​ពេទ្យ​ឯកជន និង​ត្រូវ​ការចំណាយ​បង់ ប្រាក់​ផ្ទាល់ខ្លួន ប៉ុន្តែ​កម្មវិធី​នា​ថ្ងៃនេះ គឺ​ពុំមាន​ការបង់ថ្លៃ​សេវា​ព្យាបាល​ឡើយ​។ លោក បាន​លើក​ឡើង ដែរ​ថា ស្រប​ពេល​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចំរើន បច្ចុប្បន្ន ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា បាន​គិតគូរ និង​លើកកម្ពស់​កម្រិតជីវភាព របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង។

យ៉ាងណាមិញ ទន្ទឹម នឹង​ការ កសាង​សមិទ្ធផល នៃ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​យកចិត្តទុកដាក់​ខ្ពស់ ផង ដែរ អំពី​សុខភាព របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ពីព្រោះថា ដើម្បី ជីវិត​រស់នៅ​បាន​យឺនយូរ ចាំបាច់​ណាស់ មនុស្ស​ម្នាក់ៗ ត្រូវតែមាន​សុខភាព​ទាំង​ផ្លូវកាយ និង​សុខភាព​ទាំង​ផ្លូវចិត្ត។

ទន្ទឹមនេះដែរ លោក​បណ្ឌិត ហេង សុខ​គង់ ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក បាន​បញ្ជាក់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​នេះ​ថា សេវា​ពិនិត្យ​ជំងឺ​ដែល​ផ្តល់ជូន​រួមមាន​ជំងឺ​ទូទៅ ជំងឺ​កុមារ ជំងឺ​មនុស្ស​ចាស់ជំងឺ​សរសៃ​ឈាម និង​បេះដូង ជំងឺ​សន្លាក់ និង​វះកាត់​តូច ជំងឺ​ភ្នែក ជំងឺ​ច្រមុះ ត្រចៀក បំពង់ក ជំងឺ​មាត់​ធ្មេញជំងឺ​សើ​ស្បែក និង​កាមរោគ ជំងឺ​ផ្លូវចិត្ត ជំងឺ​តម្រងនោម រោគ​ស្ត្រី និង​ពិនិត្យ​ផ្ទៃពោះ អេកូ​សាស្ត្រ មន្ទីរពិសោធន៍​ចល័ត និង​អប់រំ​សុខភាព​សាធារណ​:​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៩ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៤៧ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម