ព័ត៌មានជាតិ
កម្មករនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ចូលរួមមូលនិធិជាមួយរដ្ឋាភិបាលព្រោះចង់ឃើញការអភិវឌ្ឍបន្ថែមទៀត
ភ្នំពេញ ៖ កម្មករនិយោជិតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត, តំបន់ស៊ីន បាវិត, និងតំបន់អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាស្ទ្រៀល ខមផ្លេកស៍ បានបរិច្ចាគថវិកាចូលក្នុងមូលនិធិ ដោយសារចង់ចូលរួមអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន។

កម្មករនិយោជិតនៅខេត្តស្វាយរៀង នៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ២០២៤នេះ បានយល់ច្បាស់អំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-វៀតណាម-ឡាវ (CLV) និងធ្វើការចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ព្រោះចង់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារព្រំដែន។

ពួកគាត់បានអំពាវនាវដល់កម្មកនិយោជិតផ្សេងទៀត គួរតែចៀសវាងការជឿតាមការឃោសនាអកុសលរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលបានបំផុសឲ្យមានបាតុកម្ម និងប្រកាសប្រឆាំងចំពោះសកម្មភាពប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

កម្មករនិយោជិតនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត, តំបន់ស៊ីន បាវិត, និងតំបន់អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាស្ទ្រៀល ខមផ្លេកស៍ បានបង្ហាញពីពេញចិត្តចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។

ពួកគាត់បានមើលឃើញថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនតាមរយៈការបង្កើតឱ្យមានមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែនដែលជាការបើកឱកាសឱ្យពលរដ្ឋគ្រប់និន្នាការនយោបាយទាំងអស់បានចូលរួមកសាងប្រទេសជាតិរួមគ្នា។

កម្មករនិយោជិតនៅខេត្តស្វាយរៀង បានយល់កាន់តែច្បាស់ពីគម្រោងទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសមួយចំនួន តាមរយៈការបំផុសឲ្យមានការធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ CLV និងប៉ុនប៉ងបាតុកម្មផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលតម្រូវឱ្យពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់អំពើបង្កហេតុទាំងអស់នេះ។

កម្មកររោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ បានបង្ហាញនូវការគាំទ្រដល់រាជរដ្ឋាភិបាល ថែមទាំងបានប្តេជ្ញាចិត្តផ្សព្វផ្សាយបន្តដល់កម្មករនិយោជិតក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយ និងចូលរួមបរិច្ចាគថថវិកាដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនដោយស្ម័គ្រចិត្តទាំងអស់គ្នា៕





-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?