ព័ត៌មានជាតិ
លោកស្រី ជា សុីណា៖ ការប្រើប្រាស់បារីអេឡិចត្រូនិច មិនត្រឹមតែប៉ះពាល់សុខភាពធ្ងន់ធ្ងរទេ ថែមទាំងប្រឈមនឹងទោសទណ្ឌទៀត
ការប្រើប្រាស់បារីអេឡិចត្រូនិច មិនត្រឹមតែធ្វើ ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ ដែលត្រូវប្រឈមមុខ នឹងទោសទណ្ឌថែមទៀត។ ដូច្នេះសូមក្មួយៗជៀសអោយឆ្ងាយនិងរួមគ្នារាយការណ៍ទៅអោយអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើឃើញមានការចរាចរ ការជួញដូរ និងការប្រើប្រាស់បារី អេឡិចត្រូនិច ដើម្បីឱ្យសមត្ថកិច្ច ចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
នេះជាការលើកឡើងរបស់លោកស្រី ជា សុីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា សមាគមកាយឫទ្ធិ នារី កម្ពុជា សាខារាជធានីភ្នំពេញ ខណៈលោកស្រីបានអញ្ជើញជាអធិបតីភាពក្នុងពិធី “បិទកម្មវិធីអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ បារីអេឡិចត្រូនិចលើសុខភាព” នាព្រឹកថ្ងៃអាទិត្យទី០៨ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
គោលបំណងនៃកម្មវិធីនេះ គឺចង់ឱ្យសិក្ខាកាមដែលជាសមាជិកាសកម្ម សមាជិកគាំទ្រ សមាគម កាយឫទ្ធិនារី កម្ពុជា បានយល់ដឹងពីនិយមន័យ និងចំណាត់ថ្នាក់គ្រឿងញៀន យល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន យល់ដឹងពីបារីអេឡិចត្រូនិក និងផលប៉ះពាល់ ជាមួយនិងការយល់ដឹងពីវិធានការបង្ការ និងទប់ស្កាត់។
លោកស្រី ជា ស៊ីណា ឃួងស្រេង លើកឡើងថា ការរៀបចំកម្មវិធីអប់រំស្តីពីផល ប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចលើសុខភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញនាពេលនេះ មានគោលបំណង បញ្ជាបការយល់ដឹងជាសាធារណៈជូនដល់ក្មួយៗសិស្សានុសិស្ស ក្មួយៗ កុមារី-យុវតី និងកាយឫទ្ធិនារីកម្ពុជា សម្រាប់ជាចំណេះដឹងបន្ថែមអំពី ផលប៉ះពាល់ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់ផលិតផលនេះ ព្រមទាំងវិធីសាស្ត្រថ្មីៗក្នុងការទប់ស្កាត់ការប្រើប្រាស់ និងចែកចាយ ពិសេសត្រូវរួមគ្នាផ្សព្វផ្សាយបន្តទៅដល់ក្រុមគ្រួសារសាច់ញាត្តិ និងមិត្តភក្តិដើម្បីកុំអោយអ្នកទាំងនោះ ប្រើប្រាស់ឧបករណ៍ទាំងនេះ។ ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette) បាននឹងកំពុងរីករាលដាលក្នុងចំណោមយុវវ័យនៃបណ្តា ប្រទេសក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដោយពួកគេ ផ្តើមចេញពីការសាកល្បងប្រើប្រាស់តៗគ្នា និងនិយមប្រើប្រាស់បង្អួតភាពសង្ហាទាន់សម័យ រហូតមានយុវជនខ្លះ ឈ្លក់វង្វេងប្រើប្រាស់ បោះបង់ចោលការសិក្សា បង្កហានិភ័យដល់គ្រួសារ និងសង្គមជាតិគួរឱ្យព្រួយបារម្ភ។
លោកស្រីស្នើឱ្យសាធារណជនត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬ ការប្រើប្រាស់ឧបករណ៍ទាំងនេះ ទោះបីមានការបង្ខំ ឬ អូសទាញពីជនណាក៏ដោយ។ ការប្រើប្រាស់ឧបករណ៍ទាំងនេះ មិនត្រឹមតែបានធ្វើ ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ក្មួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ ដែលត្រូវប្រឈមមុខ នឹងទោសពន្ធនាគារ ថែមទៀតផង។
លោកស្រីស្នើឱ្យយុវជននាំយកនូវ ព័ត៌មាន និងចំណេះដឹងទាំងឡាយ ដែលខ្លួនទទួលបាន ក្នុងកម្មវិធីនេះ ទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ សាច់ញាត្តិ និងមិត្តភក្តិ ជាពិសេសយុវវ័យដទៃទៀតក្នុង សហគមន៍ដែលក្មួយៗកំពុងរស់នៅ ដើម្បីរួមគ្នាឈានទៅលុបបំបាត់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ចេញពីសង្គមជាតិ។
ត្រូវរួមគ្នាឃាត់ទុក ឬ រាយការណ៍ ប្រសិនបើយើងបាន ឃើញការចរាចរ ការជួញដូរ និងការប្រើប្រាស់បារី អេឡិចត្រូនិចតាមគ្រប់រូបភាព ដើម្បីឱ្យអាជ្ញាធរមាន សមត្ថកិច្ច ចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
ដោយ៖ ស្រីរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង