Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ស្នើអាជ្ញាធរជួសជុលផ្លូវលំមួយខ្សែក្នុងភូមិទួលពង្រ ដែលរងការខូចខាតខ្លាំង

បានផុស

នៅ

ពលរដ្ឋដែលរស់នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ស្នើអាជ្ញាធរស្ថាបនាផ្លូវលំមួយខ្សែចាប់ពីតំបន់អគ្គិសនី​ទួលពង្រ​ រហូតទៅដល់ផ្លូវ ៥០ ម៉ែត្រ ដែលបានរងការខូចខាតជាច្រើនឆ្នាំមកហើយ។

ផ្លូវដែលរងការខូតខាតមានប្រវែងជាង ១ ០០០ ម៉ែត្រ បានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ពួកគេ ពុំសូវមានអ្នកធ្វើដំណើរឆ្លងកាត់ បណ្តាលពីផ្លូវសម្បូរទៅដោយសំបុកមាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករលក់ផ្លែឈើ លោក​ សុភ័ក្ត​ ដែលប្រកបរបរនៅតំបន់នោះជិត១០ឆ្នាំ បានរៀបរាប់ថា ស្ថានភាពផ្លូវនេះរងការខូចខាតជាច្រើនឆ្នាំមកហើយ សម្បូរទៅដោយជង្ហុកទឹកដក់ច្រើន សំបុកមាន់ ធ្វើឱ្យពលរដ្ឋពិបាកធ្វើដំណើរ។
លោកថា៖«តាំងពីខ្ញុំចាប់ផ្តើមលក់ដូរនៅទីនោះមិនដែលឃើញផ្លូវល្អស្អាតនោះទេ​ ដោយសម្បូរទៅដោយជង្ហុកច្រើន​ដក់ទឹក​ សំបុកមាន់​ ពិបាកក្នុងការធ្វើដំណើរទើបធ្វើឱ្យក្រុមអាជីវករ លក់ដូរមិនដាច់​ ព្រោះមិនសូរមានអ្នកធ្វើដំណើរ»។

ចំណែក​ លោក​ វីរៈ​ ប្រជាពលរដ្ឋរស់នៅតំបន់នោះ​  បានរៀបរាប់ថា​ ផ្លូវខាងលើនេះតាំងពីឆ្នាំ២០១២​ រហូតមកដល់ឆ្នាំ២០២៤​នេះមិនដែលឃើញល្អស្អាតម្តងណាឡើយ គឺមានតែទ្រុឌទ្រោមលើសដើម។

ជុំវិញបញ្ហានេះ ពលរដ្ឋបានសំណូរពរដល់អាជ្ញារពាក់ព័ន្ធ មេត្តាចុះពិនិត្យទីតាំងនិងស្ថាបនាផ្លូវនេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់។

ជុំវិញការលើកឡើងរបស់ប្រជាលរដ្ឋ​ សារព័ត៌មានកម្ពុជាថ្មី​ បានព្យាយាមទាក់ទងលោក​ ចេង​ ខន​ មេភូមិទួលពង្រ​ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម