Connect with us

ព័ត៌មានជាតិ

ប.ស.ស នឹងជំរុញឱ្យផ្លាស់ប្ដូររថយន្តដឹកទំនិញកែច្នៃដឹកកម្មករ ទៅជារថយន្តដឹកអ្នកដំណើរ យ៉ាងយូរត្រឹមឆ្នាំ ២០២៧

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស​. និង​ជា​ប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត​ បានលើកឡើង​ថា ប​.​ស​.​ស​. បាននិងកំពុង​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូ​រ​រថយន្ត​ដឹកទំនិញ​ដែល​កែច្នៃ​ដឹក​កម្មករ-និយោជិត ​នាពេល​បច្ចុប្បន្ន ទៅជា​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​ដឹក​កម្មករ-និយោជិត យ៉ាងយូរ​ត្រឹម​ឆ្នាំ ២០២៧ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក របស់​កម្មករ-និយោជិត ឱ្យនៅ​កម្រិត​ទាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ និង​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន ជូន​ដល់​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត និង​កម្មករ-និយោជិត ស្ថិតនៅ​រោងចក្រ HI-TECH APPAREL (CAMBODIA) CO., LTD.​ ខេត្តបន្ទាយមានជ័យ លោក បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ​ បាន​បន្តថា ​បច្ចុប្បន្ន​ក្នុង​ខេត្តបន្ទាយមានជ័យ​ មាន​រថយន្ត​ដឹក​កម្មករ​ចំនួន ៤៩​ គ្រឿង ដែល​ក្នុងនោះ​មាន​កម្មករ-និយោជិត ​ប្រមាណ ៧៩៤​ នាក់ បាន​ប្រើប្រាស់​រថយន្ត​ខាង​លើ​ជា​មធ្យោបាយ​សម្រាប់​មក​បំពេញ​ការងារ និង​ត្រលប់​ទៅផ្ទះ​វិញ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍ថា ​តាម​ការចុះ​ធ្វើ​បច្ចុប្បន្នភាព​ក្នុង​ឆ្នាំ ​២០២៤​ នេះ​ មាន​រថយន្ត​ដឹក​កម្មករ​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ៣ ៣៣២ ​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ដឹក​កម្មករ​ប្រភេទ​ដឹក​អ្នកដំណើរ​ចំនួន ១ ១២៩​ គ្រឿង​ ដែលមាន​ការផ្លាស់ប្តូរ​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​មាន​ផាសុកភាព​។

លោក​ឧត្ដមសេនីយ៍​ឯក ចេវ ហាក់ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​​កម្មករ-និយោជិត ទាំងអស់ មេត្តា​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ធ្វើដំណើរ ទាំង​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ និង​ទាំង​អ្នក​ដែល​ធ្វើដំណើរ​ដោយ​រថយន្ត​ដឹក​កម្មករ-និយោជិត ត្រូវ​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចៀសវាង​ករណី​គ្រោះថ្នាក់​ជាយថាហេតុ និង​ក្រើនរំលឹក​ផង​ដែរ ទៅកាន់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត ទាំងអស់ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​យកចិត្តទុកដាក់​រាល់ពេល​បើកបរ ដោយ​ត្រូវ​ចូលរួម​អនុវត្ត និង​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន ចៀសវាង​បង្ក​ជា​ហានិភ័យ​គ្រោះថ្នាក់​ណាមួយ​កើតឡើង ព្រោះ​កម្មករ-និយោជិត ​រាប់សិប​នាក់​ បាន​ផ្ញើ​ជីវិត​នៅលើ​រថយន្ត​របស់​អ្នកបើកបរ​តែ​ម្នាក់​គត់។

ជាមួយគ្នានេះ លោក យឹម សំណាង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​សម្តែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ពិសេស ប​.​ស​.​ស​. ដែល​កន្លងមក​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​បងប្អូន​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត ជាពិសេស​កម្មករ-និយោជិត តាម​គ្រប់​រូបភាព ធ្វើ​យ៉ាងណា​ឱ្យ​កម្មករ-និយោជិត​ ទាំងអស់​ បាន​យល់ដឹង​កាន់តែច្បាស់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម