Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញគ្រោងប្រែក្លាយភ្នំធិបតីទៅជាគោលដៅទេសចរណ៍ដ៏សំខាន់មួយទៀតក្នុងខេត្តបាត់ដំបង

បានផុស

នៅ

លោក ហម អរុណ មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍ខេត្តបាត់ដំបង​បាន​ឲ្យ «កម្ពុជា​ថ្មី» ដឹង​ថា មន្ត្រីជំនាញ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត និង​មន្ត្រីពាក់ព័ន្ធ គ្រោងប្រែក្លាយភ្នំធិបតីទៅជាគោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​បន្ថែមទៀតក្នុងខេត្តបាត់ដំបង ដើម្បី​ទាក់ទាញ​ទេសចរ​មក​លេង​កម្សាន្ត​កាន់​តែ​ច្រើន​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បែប​នេះ ក្រោយ​ពី​មាន​វត្តមាន​លោក អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​លោក ឆាយ ម៉ាទីណាល់ អភិបាលរង​ខេត្ត​បាត់ដំបង កាល​ពីថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ២០២៤ បាន​ដឹកនាំប្រតិភូ​អមដំណើរ​ដោយ​មន្រ្តីជំនាញ និង​អាជ្ញាធរពាក់ព័ន្ធ ចុះត្រួត​ពិនិត្យ​ទីតាំង​ភ្នំធិបតីស្ថិតក្នុង​ស្រុក​គាស់ក្រឡ។

លោក ហម អរុណ បាន​លើក​ឡើង​បន្ត​ថា ការ​ចុះទៅ​គោលដៅ​ភ្នំ​ធិបតីពី​សំណាក់​មន្ត្រី​នៃ​ក្រសួង​ជំនាញ និងមន្ត្រីរដ្ឋបាលខេត្តកាលពីថ្ងៃទី៤ ខែកញ្ញា កន្លង​ទៅ​ថ្មីៗ​នេះ គឺ​ក្នុង​គោល​បំណង​សិក្សា​ពី​សក្តានុពល​ទេសចរណ៍ ​និង​រៀប​ចំ​ដាក់​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​បន្ថែម​​ទៀត​ក្នុង​ខេត្ត​​បាត់ដំបង។

បន្ទាប់​ពី​ចុះ​ពិនិត្យទី​តាំង​ជាក់ស្ដែង​រួចមក​នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារ​បាន​ដឹក​នាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​សក្តានុពល និង​ព័ត៌មាន​ពាក់ព័ន្ធ​ស្តី​ពី​តំបន់​ភ្នំ​ធិបតី​ដើម្បី​ជំរុញ​រៀបចំ​​ភ្នំធិបតី ឲ្យក្លាយ​ជាគោលដៅ​ទេសចរណ៍​បែប​ធម្មជាតិ សាសនា និងវប្បធម៌​ នាពេលខាងមុខ ។

លោកបន្តថា ការរៀបចំធ្វើ​ជាគោលដៅទេសចរណ៍​នៅ​តំបន់ភ្នំមួយនេះ នឹងបាន​ពង្រីក​នូវវិសាល​ភាព​សេដ្ឋកិច្ច​គ្រួសារ​ដល់ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​រស់​នៅទីនោះ​​បាន​យ៉ាង​​ល្អ​ប្រសើរ តាមរយៈ​ការ​លក់​ដូរ​ចំណី​អាហារ និង​របស់​របរ​ផ្សេងៗ ទៅតាមការ​ច្នៃប្រឌិត​របស់ពលរដ្ឋក្នុង​មូលដ្ឋាន។

ការប្រែក្លាយ​ជា​គោលដៅទេសចរណ៍ ក៏​នឹង​បញ្ឈប់​ការ​កាយ​ថ្មភ្នំ​ផងដែរ ខណៈ​ដែល​ភ្នំមួយ​នេះ គឺជា​តំបន់ភ្នំប្រវត្តិសាស្ត្រ និង វប្បធម៍ ដែល​មាន​រូប​ព្រះពុទ្ធ​បដិមា​ដ៏ធំ​​មួយ​នៅ​លើភ្នំលាតសន្ធឹងលើផ្ទៃ​ដី​ ២៥០ហិតា គ្របដណ្ដប់​ដោយ​ព្រៃ​ព្រឹក្សា​ដ៏​ធំ​ល្វឹងល្វើយ និង​មាន​សត្វ​ក្ងោក​ជាង ៣០០ ក្បាលរស់នៅ។

បើតាមមន្រ្តីទេសចរណ៍​ខេត្តបាត់ដំបង ភ្នំធិបតីបច្ចុប្បន្ន​មានវត្តចំនួន១ ដែល​មាន​ឈ្មោះ​វត្តសុវណ្ណគិរី ហៅ​វត្តភ្នំធិបតី បាន​សាងសង់​នៅខាង​លើ​ភ្នំតាំងពីឆ្នាំ១៩៣០ ក៏ដូច​ជា​ព្រះវិហារហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​បរិវេណ​វត្ត និង​ព្រះអង្គធំ​កម្ពស់​ប្រមាណ ៣០ម៉ែត្រ នៅ​លើកំពូលភ្នំ ដោយមាន​ធ្វើផ្លូវបេតុង​ឡើងទៅ​ដល់​ព្រះអង្គធំ​ ក៏​បាន​ក្លាយ​ជា​ទី​ចាប់​​អារម្មណ៍​សម្រាប់​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ក្នុង​ការ​មក​បំពេញ​បុណ្យកុសល​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ក៏ដូចជា​ទស្សនា​កម្សាន្ត​ផងដែរ។

ស្រប​ជា​មួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​ធិបតី និង​ស្រុក​គាស់​ក្រឡ បាន​សម្តែង​ការ​រីករាយ ដោយ​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ឲ្យកម្ពុជាថ្មីដឹង​ថា ពួក​គាត់​សប្បាយ​ចិត្តដោយ​បាន​ឃើញ​មន្ត្រី​ជំនាញ​បាន​ចុះ​​មក​ពិនិត្យ​មើល​ភ្នំធិបតី ​បើ​ទោះ​បី​ជា​ពួក​គេ​មិន​ទាន់​បាន​ជ្រាប​ពី​គោលបំណង​របស់​មន្ត្រី​ជំនាញ​ក៏​ដោយ​។

ពលរដ្ឋ​ បន្ត​ថា «​ពួកខ្ញុំ និង​អ្នកភូមិ​​នៅ​អត់​ទាន់​ដឹង​ថា មន្ត្រី​ចុះ​មក​ធ្វើ​អី​ផង ពួក​ខ្ញុំ​ដឹង​តែ​ម្យ៉ាង គឺ​នាំ​គ្នា​សប្បាយ​ចិត្ត ដោយ​បាន​ឃើញ​បែប​នេះ ពិសេស​ការ​យក​ចិត្ត​ទុក​ដាក់​និង​ភ្នំ​មួយ​នេះ ដែល​ជា​ភ្នំ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ឲ្យ​ផុត​ពី​ការ​បំផ្លិចបំផ្លាញ​ក្រុម​ឈ្មួញ​»៕

អត្ថបទ​៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២១ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២០ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម