Connect with us

ព័ត៌មានជាតិ

សាលាអារីហ្សូន សាខាខេត្តសៀមរាប ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់វិញ្ញាបន​បត្រ​បញ្ចប់ការសិក្សាដល់សិស្សពូកែប្រចាំឆ្នាំ

បានផុស

នៅ

ពិធីបើកបវេសនកាលឆ្នាំថ្មី ឆ្នាំ២០២៤-២០២៥ និងប្រគល់វិញ្ញាបនបត្របញ្ចប់កម្រិតសិក្សាបឋមភូមិ និងកម្រិតសិក្សាទុតិយភូមិរបស់សាលារៀនអារីហ្សូន សាខាខេត្ដសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុង(សណ្ឋាគារ COURTYARD) នៃក្រុងសៀមរាប។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប លោកប្រធានមន្ទីរអប់រំយុវជននិងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ី ភារិទ្ធ នាយកសាខារៀមច្បង សាសារៀនអារីហ្សូន មានប្រសាសន៍ដោយមានការដឹកនាំល្អ ទើបបានធ្វើអោយមានការគាំទ្រ និងចូលរួមសហការដ៏ស្មោះស្ម័គ្រពីសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកជាពិសេសពីសំណាក់មាតាបិតា សហគមជាតិ អន្តរជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នាឆ្នាំសិក្សា។ កន្លងមកសាលារៀន អារីហ្សូន សាខាខេត្តសៀមរាប បានការយកចិត្តទុកដាក់ ពង្រឹង និងជំរុញលើវិន័យ សណ្តាប់ ធ្នាប់ ក្រមសីលធម៌រស់នៅបានល្អយ៉ាងគួរឲ្យកត់សម្គាល់ ជាពិសេសកម្មវិធីសិក្សាប្រចាំឆ្នាំបានចប់សព្វគ្រប់ត្រឹមត្រូវតាមគោលការណ៍ និងការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡាផងដែរ។

លោកបន្ថែមថា ពង្រឹង និងជំរុញឲ្យសិស្សកាន់តែយល់បន្ថែមពីកម្មវិធីសិក្សា STEM តាមចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡានាអណត្តិទី៧។ បន្តការទប់ស្កាត់គ្រឿងញៀន E Cigarette អបាយមុខផ្សេងៗ ក្នុងបវេណសាលាឲ្យបានជាដាច់ខាត។

ឆ្លៀតឱកាសនោះដែរលោកបានសំណូមពរដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ ស្តាប់គ្រូពន្យល់ក្នុងការរៀនសូត្រ ដោយស្មារតីភ្ញាក់រលឹក ត្រូវបង្កើនការស្វ័យសិក្សាដោយខ្លួនឯង ដើម្បីក្រេបយកចំណេះ ដឹងអោយបានល្អប្រសើរ។ សិស្សានុសិស្សត្រូវចេះរក្សាទំនាក់ទំនងល្អក្នុងចំណោមសិស្សានុសិស្សត្រូវគោរពអនុវត្តទៅតាម បទបញ្ជាផ្ទៃក្នុងសាលា គោរពតាមឱវាទរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងឪពុក ម្តាយ ដើម្បីកសាងខ្លួនអោយក្លាយជា កុមារ និងយុវជនសុភាពរាបសារ មានសុជីវធម៌ល្អ ក្នុងការរស់នៅមានចំណេះដឹងខ្ពង់ខ្ពស់ល្អទៅថ្ងៃអនាគត និងក្លាយជាមនុស្ស ឬពលរដ្ឋល្អដែលប្រទេសជាតិកំពុងត្រូវការជាទីបំផុត ដើម្បីអភិវឌ្ឍ ប្រទេសអោយមានការរីកចម្រើនឡើងក្លាយទៅជាប្រទេសដ៏រុងរឿងមួយនាពេលខាងមុខនេះ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដោយកុមារ យុវជន និងមនុស្សពេញវ័យត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយគុណភាពខ្ពស់។ ជាមួយគ្នានោះ ការអប់រំត្រូវផ្តោតលើការ កសាងជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូប ក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សា​លើចំណេះជំនាញបច្ចេកទេស និងជំនាញឯកទេសផ្សេងៗទៀត ដើម្បីសម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព។

លោកស្រីអភិបាលរងបន្ដថា ការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀត ក្នុងខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេស គឺផ្តើមចេញពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ទើបប្រទេសជាតិយើងបន្តរីកចម្រើន ជឿនលឿន មានស្ថេរភាព សន្តិភាព និងមានកិត្តិនាមលើឆាកអន្តរជាតិ។ លោកស្រី ក៏បានកោតសរសើរដល់សាលារៀនអារីហ្សូន ដែលបានបញ្ចប់ការសិក្សាទទួលបានលទ្ធផលល្អប្រសើរនាពេលនេះ ប៉ុន្តែទោះបីជាបានវាយតម្លៃថា លទ្ធផលគួរជាទីគាប់ចិត្តសម្រាប់មាតាបិតា អាណាព្យាបាល យ៉ាងណាក៏ដោយ ក៏ភាពជោគជ័យពិតប្រាកដមិនមែនត្រឹមតែមានចំណេះដឹងសម្រាប់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានលទ្ធផលការងារសីលធម៌ល្អ សុជីវធម៌ល្អ គុណធម៌ គឺជាលក្ខណៈសម្បត្តិ និងជាលក្ខ ខណ្ឌចាំបាច់មិនអាចខ្វះបាន ដែលជាពិន្ទុសម្រាប់វាស់ស្ទង់ នូវភាពជោគជ័យពិតប្រាកដ។

លោកស្រីបានស្នើរឱ្យយុវជន ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្របន្តថែមទៀត លើមុខវិជ្ជាផ្សេងៗ ដើម្បីបង្កើន សមត្ថភាព ចំណេះដឹង ចំណេះធ្វើ ឈានឱ្យទាន់សភាពការណ៍វិវត្តន៍រីកចម្រើនរបស់សង្គមជាតិ ហើយស្របពេលគ្នានេះដែរ ក៏ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពនៅក្នុងគ្រប់មជ្ឈដ្ឋានជីវភាពរស់នៅ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គជាតិយើង៕

អត្ថបទ៖ ជុន កុសល


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម