ព័ត៌មានជាតិ
ក្នុងស្មារតីមិត្តដែកថែប, ប្រធានរដ្ឋសភាកម្ពុជា គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចុងខែកញ្ញានេះ
ប្រធានរដ្ឋសភាកម្ពុជា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាចុងខែកញ្ញានេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើងថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាជាតិទាំងសងខាង។

ដំណើរទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា ទៅប្រទេសចិន នឹងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ តបតាមការអញ្ជើញរបស់លោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របតាមកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលមានការរីកចម្រើនកាន់តែខ្លាំងក្លា ហើយកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ក៏បានឈានដល់កម្រិតខ្ពស់មួយមិនធ្លាប់មានពីមុនមក ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្ម និងមានតម្លៃ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងអន្តរជាតិ។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភា ទៅកាន់ប្រទេសចិននាពេលនេះ ក៏ស្របពេលនឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ហើយរំពឹងថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិសេសរវាងសភាប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តដែលរដ្ឋាភិបាលប្រទេសទាំងពីរបានដាក់ចេញ គឺការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយដោយរដ្ឋសភាកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។

តាមគម្រោងនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅចិន សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិន ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងនោះ សម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគី គឺលោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។ សភាប្រទេសទាំងពីរ ក៏គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នានៅក្នុងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរនៅគ្រប់កម្រិត ឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើង ស្របតាមបរិបទជាក់ស្តែង និងទទួលបានលទ្ធផលជាក់ស្តែង។
ក្រៅពីការបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក៏គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃបន្តទៀត។
គួរជម្រាបថា ចិន ជាប្រទេសទី៥ ដែលសម្តេចប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសក្នុងរយៈពេល១ឆ្នាំនៃដើមនីតិកាលទី៧ បន្ទាប់ពីប្រទេសវៀតណាម ឡាវ ថៃ និងប្រទេសបារាំង។ រដ្ឋសភាកម្ពុជា បានបំពេញតួនាទីការទូតសភាយ៉ាងសកម្ម ដោយបានខិតខំពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ស្របតាមគោលការណ៍ រក្សាចាស់ បង្កើតថ្មី៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ