ព័ត៌មានជាតិ
ពងទាកូនស្រែរនោងនៅតែលក់ដាច់ទោះស្ថិតក្នុងបរិបទកូវីដ
ពងទាកូនស្រែរនោង នៅតែមានទីផ្សារលក់ចេញ ក្នុងមួយថ្ងៃៗ បើទោះបីជាស្ថិតក្នុងបរិបទនៃការរីករាលដាល នៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។
លោក សូត សុផល ប្រធានសមាគមអាជីវកម្មស្រែរនោង ស្រុកតាំ្រកក់ ខេត្តតាកែវ បានប្រាប់ថា បើទោះជាមានការផ្ទុះរាលដាលពីវីរុសកូវីដ១៩ យ៉ាងណាក៏ដោយក៏អ្នកធ្វើអាជីវកម្មពងទាសាប ពងទាកូនក្នុងសមាគមអាជីវកម្មពងទាកូនស្រែរនោងនៅតែលក់ដាច់ដដែល តែមានការថយចុះបរិមាណនៅតម្លៃតិចតួច។

លោក សូត សុផល បន្តទៀតថាក្នុងឆ្នាំដែលកន្លងទៅពងទាកូនស្រែរនោងដែលល្បីល្បាញថាមានរសជាតិឆ្ងាញ់នោះអាចលក់ចេញបានក្នុង១ថ្ងៃចាប់ពី ៨ពាន់គ្រាប់ទៅដល់១ម៉ឺនគ្រាប់។ ក៏ប៉ុន្តែមកដល់ពេលនេះសមាគមអាជីវកម្មពងទាកូនស្រែរនោងអាចបញ្ចេញលក់បានចាប់ពី៥ពាន់ទៅ៧ពាន់គ្រាប់ប៉ុណ្ណោះក្នុងនោះពងទាសាបអាចលក់ចេញបានចាប់ពី៣ពាន់ទៅ៤ពាន់គ្រាប់ក្នុង១ថ្ងៃ។
ដោយឡែកបើប្រៀបធៀបនិយាយអំពីតម្លៃវិញលក់ចេញទន្ទឹមនឹងការផ្ទុះរាលដាលជំងឺកូវីដ១៩ ពងទាកូននិងពងទាសាបក៏មានតម្លៃខុសគ្នាតិចតួចប៉ុណ្ណោះដោយក្នុងនោះពងទាសាបលក់ចេញបាន៣៥០រៀលទៅ៣៦០រៀលក្នុង១គ្រាប់និងចំពោះពងទាកូនមកដល់ពេលនេះអាចលក់បាន៤៥០រៀលទៅ៥០០រៀលក្នុង១គ្រាប់ជាតម្លៃដែលកំពុងហក់ឡើងវិញ។

ប្រធានសមាគមអាជីវកម្មរូបនេះបន្តទៀតថាក្នុងខែធ្នូសម្បូរចំណីទាច្រើនអាចពងទាមានតម្លៃចុះបន្តិច។បច្ចុប្បន្នសមាគមមានសមាជិកផលិតពងទាកូនមានចំនួន២៧ឡស្មើនឹង២៧គ្រួសារបើសរុបទាំងអ្នកប្រមូលទិញផងមានរហូតដល់ជាង១០០នាក់៕
អត្ថបទ៖កញ្ញា វ៉ាត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់