ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់បឹងទំពន់ទី ២ អំពាវនាវពលរដ្ឋគ្រប់អាយុ មកចុះឈ្មោះបោះឆ្នោត និងពិនិត្យកែសម្រួលឈ្មោះ
នៅតែរយៈពេល ១ សប្ដាហ៍ ទៀតប៉ុណ្ណោះ ថ្ងៃចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ អាជ្ញាធរតាមមូលដ្ឋាន បានបន្តយកចិត្តទុកដាក់ក្នុងការទទួលប្រជាពលរដ្ឋដែលមកពិនិត្យកែតម្រូវ ឬ ចុះឈ្មោះជាដើម។

លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី ២ ដែលជាសង្កាត់ ១ ចំណោមសង្កាត់ទាំង ៧ ក្នុងខណ្ឌមានជ័យ បានឱ្យដឹងថា ក្រុមការងារ នៃរដ្ឋបាលសង្កាត់ បានយកចិត្តទុកដាក់ណាស់ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋលើកិច្ចការងារចុះឈ្មោះ ពិនិត្យឈ្មោះ និងកែតម្រូវឈ្មោះ សម្រាប់ការត្រៀមបោះឆ្នោត ទាំងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតសកល។
លោកចៅសង្កាត់ បន្ថែមថា ការចុះឈ្មោះបោះឆ្នោត គឺជារឿងសំខាន់សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ បន្តបម្រើ និងដឹកនាំប្រទេសទៅរកមាគ៌ាអភិវឌ្ឍន៍ជាបន្តបន្ទាប់។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានថ្ងៃកំណើតកើត ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០០៦ គឺគ្រប់អាយុអាចចុះឈ្មោះបោះឆ្នោតបាន។
សូមបញ្ជាក់ថា ការពិនិត្យកែតម្រូវ និងចុះឈ្មោះបោះឆ្នោតនេះ បានធ្វើឡើងតាំងពីថ្ងៃទី ១ ខែកញ្ញា ហើយក៏បិទបញ្ចប់នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។

កិច្ចការងារនេះ អាជ្ញាធរមូលដ្ឋាននៅតាមរដ្ឋបាលឃុំ-សង្កាត់ តែងតែធ្វើជាប្រចាំឆ្នាំ ដើម្បីអាចឱ្យប្រជាពលរដ្ឋទៅពិនិត្យបានជាក់លាក់ពីបញ្ជីឈ្មោះរបស់ខ្លួន និងចុះឈ្មោះឱ្យបានជាស្រេចសម្រាប់ការបោះឆ្នោតបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អក្នុងសង្គមជាតិ៕
អត្ថបទ ៖ សុភា





-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល