ព័ត៌មានជាតិ
សម្ដេចតេជោ អញ្ជើញដល់កូរ៉េខាងត្បូងដោយសុវត្ថិភាព ដើម្បីថ្លែងចែករំលែកបទពិសោធន៍រំដោះប្រទេសចេញពីភ្លើងសង្គ្រាម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េ ប្រកបដោយសុវត្តិភាព នៅវេលាម៉ោង១៖២០នាទី ម៉ោងនៅរាជធានីភ្នំពេញ។ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence) ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ និងថ្លែងចែករំលែកបទពិសោធន៍ស្ដីពីការរំដោះប្រទេសជាតិចេញពីភ្នក់ភ្លើងសង្គ្រាម ដល់សាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍។

បើតាមសេចក្ដីប្រកាសព័ត៌មានយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតអាកាសយានដ្ឋានទ័ពអាកាសសេអ៊ូល ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីថ្នាក់ដឹកនាំរដ្ឋសភាកូរ៉េ ថ្នាក់ដឹកនាំនៃវេទិកាចំណេះដឹងពិភពលោក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូងជាច្រើនរូប។

ដំណើរនៃការអញ្ជើញទៅកាន់ប្រទេសកូរ៉េ របស់សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា គឺឆ្លើយតបតាមការអញ្ជើញរបស់ស្ថាបនិក នៃវេទិកាចំណេះដឹងពិភពលោក។ ក្នុងពេលនោះសម្តេចតេជោ និងថ្លែងសុន្ទរកថាគន្លឹៈពិសេសទៅកាន់វេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន ។
ក្នុងអំឡុងនៃការស្នាក់នៅទីក្រុងអ៊ីនធន់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងមានជំនួបការងារជាមួយថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ រួមមានប្រធានាធិបតី ប្រធានសភា និងទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់សាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ សម្តេចតេជោនិងបន្តដំណើរបំពេញទស្សនកិច្ចទៅកាន់ខេត្តឃ្យុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព ដែលរៀបចំដោយសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍។

នៅក្នុងឱកាសនៃការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនោះ សម្តេចតេជោនិងធ្វើបាឋកថាស្តីពី បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ ពីប្រទេសដែលហែកហួរដោយសង្រ្គាម និងវាលពិឃាដ មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា (សហត្ថិភាព) និងការអត់ឱន។ ជាមួយគ្នានេះសម្តេចតេជោ និងគណៈប្រតិភូ នឹងអញ្ជើញទស្សនាតំបន់ទេសចរណ៍បូមុន និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភពលោក ឃ្យុងយូ នៅក្នុងខេត្តឃ្យុងសាងបុកដូ។
សូមបញ្ជាក់ដែរថា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានអញ្ជើញអមដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា អញ្ជើញទៅកាន់សាធារណរដ្ឋកូរ៉េផងដែរ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត