ព័ត៌មានជាតិ
ប្រឡាយលូមួយខ្សែ កកកុញដោយស្មៅ កាកសំណល់ មិនអាចបញ្ចៀសទឹកបានពេលមានភ្លៀងធ្លាក់
ប្រជាពលរដ្ឋរស់នៅកំណាត់ផ្លូវ ១៩៨៦ រអ៊ូរទាំចំពោះប្រឡាយលូពោរពេញទៅដោយ ស្មៅ និង កំប្លោក ដុះជិត ដែលមិនមានអ្វីសម្រាប់រំដោះទឹកភ្លៀងនាពេលកន្លងមក។
បើតាមការបញ្ជាក់ពី លោក ហេង ជាអ្នកប្រកបអាជីវកម្មលើផ្លូវ ១៩៨៦ បានលើកឡើងថា រាល់មានភ្លៀងធ្លាក់ខ្លាំងម្ដងៗ ចំណុចផ្លូវខាងលើនេះតែងជន់លិច មិនអាចធ្វើដំណើរឆ្លងកាត់បាននោះឡើយ ដោយសារផ្លូវមួយខ្សែនេះ មានប្រព័ន្ធប្រឡាយលូសម្រាប់បញ្ចៀសការជន់លិចដែរ ប៉ុន្តែប្រឡាយនោះ សម្បូរទៅដោយកាកសំណល់ និងមានស្មៅដុះជិត ជាហេតុមិនអាចរំដោះទឹកបាន។
លោកបានបន្តទៀតថា កំណាត់ផ្លូវ ១៩៨៦ នេះ ឲ្យតែមានភ្លៀងធ្លាក់ខ្លាំង គឺលិចចន្លោះ ០២ ថ្ងៃ ទៅ ០៣ ថ្ងៃ។ ក្នុងនោះ អាជ្ញាធរតែងតែបិទផ្លូវនោះជាបណ្ដោះអាសន្ន ទាល់តែទឹកចាប់ផ្ដើមស្រកអស់ ទើបបើកដំណើរការឲ្យឆ្លងកាត់ឡើងវិញ ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកបអាជីវកម្ម និង អ្នកធ្វើដំណើរ។
ទាក់ទិនបញ្ហានេះដែរ កម្ពុជាថ្មី បានទំនាក់ទំនងទៅកាន់ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដោយលោកប្រាប់ថាកំពុងប្រជុំ។ មកទល់នឹងពេលនេះ មានរយៈពេល ០២ ថ្ងៃហើយ លោកអភិបាល មិនបានបញ្ជាក់លម្អិតពីបញ្ហានេះឡើយ។
ប្រជាពលរដ្ឋ ក៏បានសំណូមពរ លោកអភិបាលខណ្ឌ រួមមានអាជ្ញាធរពាក់ព័ន្ធ សូមមេត្តាជួយពន្លឿន ក្នុងការរកដំណោះស្រាយស្តារប្រឡាយលូដែលកកកុញទៅដោយកំប្លោក និងស្មៅស្តុក ជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការជន់លិចជំនន់ទឹកភ្លៀង។
គួររំលឹកថា កាលពីយប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពទឹកជន់លិចលើកំណាត់ផ្លូវ ១៩៨៦ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលធ្វើឲ្យមូលដ្ឋានខណ្ឌសែនសុខ ទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងនោះ មាន ២ សង្កាត់ឃ្មួញ និង សង្កាត់ភ្នំពេញថ្មី ផងដែរ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ