Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការខេត្តកោះកុងជិត ៧០០ នាក់ បន្តធ្វើតេស្តរកសារធាតុញៀនក្នុងខ្លួន

បានផុស

នៅ

រដ្ឋបាល​ខេត្ត​កោះកុង សហការ​ជាមួយ​កងកម្លាំង​ជំនាញ បាន​បន្ត​យុទ្ធនាការ​ធ្វើតេស្ត​រហ័ស​ដល់​ក្រុម​មន្ត្រីរាជការ​ស៊ីវិល​តាម​មន្ទីរ​អង្គភាព​មកពី​ ២៤​ អង្គភាព ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរាជការ​ស៊ីវិល​សរុប​ជិត ​៧០០​ នាក់ បាន​កំពុង​ធ្វើតេស្ត​រហ័ស​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ខ្លួន តាម​កាតព្វកិច្ច​ដោយ​ឈរលើ​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះមុខ​ថ្នាក់ដឹកនាំ​ខេត្ត និង​រាជរដ្ឋាភិបាល។

លោក សំ ឃិតវៀន អភិបាលរង​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី ​៩ ខែកញ្ញា នេះ​ថា កន្លងទៅ ក្រុម​ការងារ​បានធ្វើ​តេស្ត​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ក្រុង​ស្រុក​រួចរាល់​ហើយ ដោយ​ថ្ងៃនេះ​បន្ត​យុទ្ធនាការ​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ម្ដង។

លោក​អភិបាលរង​ខេត្ត បន្ថែមទៀតថា យុទ្ធនាការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នេះ ធ្វើឡើង​ក្នុង​គោល​បំណង​ដើម្បី​ឈាន​ទៅ​ដល់​ការប្រយុទ្ធប្រឆាំង​ជាមួយ​បទល្មើស​ផ្សេងៗ និង​បញ្ហា​មិន​ប្រក្រតី​នានា​ដែល​កើតឡើង​នៅក្នុង​សង្គម ហើយ​តប​នឹង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល។

លោក សំ ឃិត​វៀន ចាត់ទុកថា ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​ការងារ​រួមគ្នា មិនមែន​ចំពោះតែ​នរណា​ម្នាក់​នោះទេ ដូច្នេះ​ការ​សម្អាតផ្ទះ ផ្តើមចេញពី​ខ្លួន​យើង​ម្នាក់ ទើប​អាច​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ឬ​បទល្មើស​ផ្សេងៗ បាន។ មន្ត្រីរាជការ និង​កងកម្លាំង​អនុវត្ត​ច្បាប់ ត្រូវ​សម្អាត​ខ្លួន​ជាមុនសិន ទើប​ប្រសិទ្ធភាព​ នៃ​ការអប់រំ​ណែនាំ តម្រង់​ទិស​ដល់​មហាជន​ទូទៅ​មាន​ប្រសិទ្ធភាព។

លោក អៀត វណ្ណា ប្រធាន​មន្ទីរ​ផែនការ​ខេត្តកោះកុង ថ្លែងថា លោក និង​មន្ត្រីរាជការ​ស៊ីវិល​របស់ខ្លួន បាន​គោរព​ទៅតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត ចំពោះ​ការបង្ហាញ​ពី​ភាព​ស្អាតស្អំ​ដោយ​មិន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​តាមរយៈ​ចូលរួម​តេស្ត​រហ័ស​នេះ។ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​លុបបំបាត់​គ្រឿងញៀន​ដោយ​ផ្តើម​ពី​ខ្លួនឯង​ទៅ ទើប​សង្គមជាតិ​គ្មាន​បទល្មើស​ដោយសារតែ​គ្រឿងញៀន។

កន្លងទៅ រដ្ឋបាល​ខេត្ត​ក្រុង​ស្រុក​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង ​សរុប​ចំនួន ​៤៤២​ នាក់ ស្ត្រី​ ១១៩​ នាក់ បាន​ធ្វើតេស្ត​រួចរាល់​ហើយ ជា​លទ្ធផល​ពុំ​រកឃើញ​នរណាម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នោះ​ទេ ប៉ុន្តែ​ក៏​មាន​មន្ត្រី ​៣​ នាក់​ មិនបាន​ធ្វើតេស្ត​ ព្រោះ​មាន​ជំងឺ​ប្រចាំ​កាយ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤៦ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម