ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ជំរុញណែនាំឱ្យអភិបាលស្រុកថ្មី បន្តយកចិត្តទុកដាក់រឹតបន្តឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងខិតខំបម្រើសេវាឱ្យល្អ
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ជំរុញណែនាំឲ្យអភិបាលស្រុកបាធាយ និងស្រុកកំពង់សៀមថ្មី បន្តយកចិត្តទុកដាក់រឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងខិតខំបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ថ្លែងក្នុងឱកាស ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកបាធាយថ្មី និងស្រុកកំពង់សៀមថ្មី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ណែនាំ ដល់លោកអភិបាលស្រុកបាធាយ និងលោកអភិបាលស្រុកកំពង់សៀមដែលទើបឡើងកាន់តំណែងថ្មី សូមបន្តយកចិត្តទុកដាក់រឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលរងខេត្ត លោកលោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកទាំង២ជាច្រើនរូប។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយ លោកអភិបាលស្រុកទាំងពីរ ដែលទទួលការតែងតាំងថ្មី រឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមា នូវ បទល្មើសគ្រប់ប្រភេទ ជាពិសេស បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាចរាចរណ៍ និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដើម្បី រួមគ្នាថែរក្សា ការពារ សន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម និងខិតខំរួមសាមគ្គីគ្នា ធ្វើការអភិវឌ្ឍស្រុកបាធាយ និងស្រុកកំពង់សៀមនេះ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។
យោងតាមតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៨៨៩ អនក្រ.តត ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ បានផ្លាស់ប្តូរ លោក អូត ឈាងលី ពីអភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃ មកកាន់តំណែង ជាអភិបាលនៃគណៈអភិបាល ស្រុកបាធាយ ជំនួស លោក ផេន សុផល ដែលកាន់ភារកិច្ចថ្មី ដោយឡែក លោក ទុន ណេត ពីអភិបាលនៃគណៈអភិបាល ស្រុកស្ទឹងត្រង់ មកកាន់តំណែង ជាអភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម ជំនួសលោក ប៊ិន ឡាដា ដែលទៅកាន់មុខតំណែងជាអភិបាលស្រុកស្រីសន្ធរវិញ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?