Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ក្រុមហ៊ុន​RMA ចុះ​អនុស្សរណៈ​ដើម្បី​ពង្រឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​យានយន្ត​នៅ​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ចុះ​អនុស្សរណៈ​ជាមួយ លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ (RMA) ស្តីពី “​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាមរយៈ​កម្មវិធី​ហ្វឹកហ្វឺន​កូនជាង​លើ​ការបណ្តុះបណ្តាល​តាម​បច្ចេកវិទ្យា​ចុងក្រោយ និង​សេវា​ការងារ​សាធារណៈ​” ដែល​កម្មវិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​អង្គពិធី លោក ហេង សួរ បាន​សង្កត់ធ្ងន់ថា​អនុស្សរណៈ​នេះ​នឹង​ធ្វើឱ្យ​ធនធានមនុស្ស​កម្ពុ​ជាកា​ន់​តែមាន​សមត្ថភាព​ខ្ពស់​តាមរយៈ​ការបណ្តុះបណ្តាល​បច្ចេកវិទ្យា​ចុងក្រោយ និង​សេវាសាធារណៈ​តាមរយៈ​ការបណ្តុះបណ្តាល​កូនជាង ដែល​RMA នឹង​ទទួលយក​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា និង​បញ្ចប់​ការសិក្សា​លើ​ជំនាញ​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​។​

​បន្ថែម​ពីនេះ តាមរយៈ​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​នាពេលនេះ ក្រុមហ៊ុន RMA ក៏​នឹង​មានឱកាស​ក្នុងការ​សហការ​ជាមួយ​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​ដើម្បី​រៀបចំ​កម្មវិធីសិក្សា​ឱ្យ​សមស្រប​ទៅនឹង​តម្រូវការ​ជំនាញ​របស់​ក្រុមហ៊ុន ហើយក៏​ជាការ​ចូលរួមចំណែក​ប​ណ្តុះ​បណ្តាល និង​បំពេញ​កង្វះខាត​ធនធានមនុស្ស​ផងដែរ​។​

​ទន្ទឹមនឹងនេះ លោក ង​ន សាំង ក្នុងឱកាស​នៃ​ពិធី​ចុះ​អនុស្សរណៈ​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​បានលើកឡើង​ពី​គោលការណ៍​ថ្មី​ដែល​នឹង​អនុវត្ត ដោយ​ការផ្តល់​ឱកាស​ដល់​បុគ្គលិក​ឱ្យទទួល​បាន​នូវ​ការបណ្តុះបណ្តាល​ជំនាញ​ក្រៅ​ម៉ោង ដែល​អាចជួយ​ទាំង​ក្រុមហ៊ុន​ឱ្យមាន​អ្នក​បំពេញការងារ និង​ជួយ​ដល់​សិក្ខាកាម​ទទួលបាន​ប្រាក់កម្រៃ​ផងដែរ​។ ជាមួយគ្នានេះ លោក​ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ទៀតផង​។​

​សូមបញ្ជាក់ថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន RMA បានផ្តល់​ឱកាស​ហាត់​ការ និង​កម្មសិក្សា​ដល់​សិស្ស និស្សិត ដើម្បី​ផ្សារភ្ជាប់​ទ្រឹស្តី​ជាមួយនឹង​ការអនុវត្ត​នៅតាម​បណ្តា​សហគ្រាស គ្រឹះស្ថាន​ដៃគូ ជាមួយនឹង​ឱកាស​ការងារ​តាមរយៈ​ការជ្រើសរើស​ក្នុងចំណោម​អ្នក​ហាត់​ការ ឬ​កម្មសិក្សា​ដែល​ស្គាល់ និង​យល់ដឹង​អំពី​កន្លែង​ការងារ​ស្រាប់​ឱ្យ​ក្លាយជា​កម្មករនិយោជិត​របស់​សហគ្រាស​គ្រឹះស្ថាន​ដៃគូ ហើយ​កិច្ចសហការ​នេះ ក៏​នឹង​ចូលរួមចំណែក​ក្នុង​ការកសាង​អភិវឌ្ឍន៍ និង​ការពង្រឹង​ធនធានមនុស្ស​នៅ​កម្ពុជា​ស្របតាម​តម្រូវការ​ទីផ្សារការងារ​។

​មួយវិញទៀត​អនុស្សរណៈ​នេះ នឹង​ធ្វើឱ្យ​សិក្ខាកាម​ដែល​កំពុង​សិក្សា​នៅតាម​បណ្តា​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​ដែល​ស្ថិតក្រោម​ឱវាទ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពិសេស​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ អាច​ពង្រឹងសមត្ថភាព​សិក្ខាកាម​ឱ្យ​កាន់តែ​ប្រសើរ និង​ផលិតភាព​ខ្ពស់​បន្ថែម​តាមរយៈ​ការផ្សារភ្ជាប់​ទ្រឹស្តី​ជាមួយនឹង​ការអនុវត្ត​ផ្ទាល់​ជាមួយ​គ្រឿងយន្ត និង​បច្ចេកវិទ្យា​ទំនើប​របស់​ក្រុមហ៊ុន RMA៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១២ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម