ព័ត៌មានជាតិ
ការប្រើប្រាស់បារីអេឡិចត្រូនិច មិនត្រឹមតែធ្វើ ឲ្យប៉ះពាល់សុខភាពប៉ុណ្ណោះទេ តែត្រូវប្រឈមមុខ ផ្លូវច្បាប់ថែមទៀត
ការប្រើប្រាស់បារីអេឡិចត្រូនិច មិនត្រឹមតែធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ ដែលត្រូវប្រឈមមុខនឹងទោសទណ្ឌថែមទៀត។ ដូច្នេះយុវជនជៀសអោយឆ្ងាយ និងរួមគ្នារាយការណ៍ទៅអាជ្ញាធរមាន សមត្ថកិច្ច ប្រសិនបើឃើញមានការចរាចរណ៍ ការជួញដូរ និងការប្រើប្រាស់បារី អេឡិចត្រូនិច ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

នេះជាការលើកឡើងរបស់លោកស្រី ជា សុីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារី កម្ពុជា សាខា រាជធានីភ្នំពេញ ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធី “បិទកម្មវិធីអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចលើសុខភាព” នាព្រឹកថ្ងៃអាទិត្យទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
គោលបំណងនៃកម្មវិធីនេះ គឺចង់អោយសិក្ខាកាមដែលជាសមាជិកសកម្ម សមាជិកគាំទ្រ សមាគម កាយឫទ្ធិនារី កម្ពុជា បានយល់ដឹងពីនិយមន័យ និងចំណាត់ថ្នាក់គ្រឿងញៀន យល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន យល់ដឹងពីបារីអេឡិចត្រូនិក និងផលប៉ះពាល់ជាមួយនឹងការយល់ដឹងពីវិធានការបង្ការ និងទប់ស្កាត់។

លោកស្រី ជា ស៊ីណា ឃួង ស្រេង បានមានប្រសាសសន៍លើកឡើងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ា ណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា តែងតែគិតគូរអំពីសុខទុក្ខ និងសេចក្តីនឹករលឹកគ្រប់ពេលវេលា គ្រប់ទីកន្លែង ស្របតាមបុព្វហេតុរួម គឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា”។

លោកស្រីបន្តថា ការរៀបចំកម្មវិធីអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចលើសុខភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញនាពេលនេះ មានគោលបំណងបញ្ជ្រៀបការយល់ដឹងជាសាធារណៈជូនដល់សិស្សានុសិស្ស កុមារី-យុវតី និងកាយឫទ្ធិនារីកម្ពុជា សម្រាប់ជាចំណេះដឹងបន្ថែមអំពីផលប៉ះពាល់ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់ផលិតផលនេះ ព្រមទាំងវិធីសាស្ត្រថ្មីៗក្នុងការទប់ស្កាត់ការប្រើប្រាស់ និងចែកចាយ ពិសេសត្រូវរួមគ្នាផ្សព្វផ្សាយបន្តទៅដល់ក្រុមគ្រួសារសាច់ញាតិ និងមិត្តភក្តិ ដើម្បីកុំអោយអ្នកទាំងនោះ ប្រើប្រាស់ឧបករណ៍ទាំងនេះ។ ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette) បាននឹងកំពុងរីករាលដាលក្នុងចំណោមយុវវ័យនៃបណ្តាប្រទេសក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ ដោយពួកគេផ្តើមចេញពីការសាកល្បងប្រើប្រាស់តៗគ្នា និងនិយមប្រើប្រាស់បង្អួតភាពសង្ហាទាន់សម័យ រហូតមានយុវជនខ្លះឈ្លក់វង្វេងប្រើប្រាស់ បោះបង់ចោលការសិក្សា បង្កហានិភ័យដល់គ្រួសារ និងសង្គមជាតិគួរឱ្យព្រួយបារម្ភ។

លោកស្រីបន្តថា យុវជន ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬការប្រើប្រាស់ឧបករណ៍ទាំងនេះ ទោះបីមានការបង្ខំ ឬអូសទាញពីជនណាក៏ដោយ។ ការប្រើប្រាស់ឧបករណ៍ទាំងនេះ មិនត្រឹមតែបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ ដែលត្រូវប្រឈមមុខ នឹងទោសពន្ធនាគារថែមទៀតផង។ យុវជនត្រូវនាំយកនូវព័ត៌មាន និងចំណេះដឹងទាំងឡាយ ដែលខ្លួនទទួលបាន ក្នុងកម្មវិធីនេះ ទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ជាពិសេសយុវវ័យដទៃទៀតក្នុង សហគមន៍ដែលកំពុងរស់នៅ ដើម្បីយើងរួមគ្នាឈានទៅលុបបំបាត់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ចេញពីសង្គមជាតិយើង។ ត្រូវរួមគ្នាឃាត់ទុក ឬរាយការណ៍ប្រសិនបើយើងបានឃើញការចរាចរ ការជួញដូរ និងការប្រើប្រាស់បារីអេឡិចត្រូនិច តាមគ្រប់រូបភាពដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
អត្ថបទ៖ ស្រីរ័ត្ន




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង