Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ដឹកនាំប្រតិភូជាន់ខ្ពស់ កម្ពុជាចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រី  នៅប្រទេសចិន

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រី នៅខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមកម្មវិធី

-នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ពេលព្រឹក ដំណើរទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសកម្មភាពស្ត្រី និងកុមារ ខេត្តសានទុង។ ចំណែកឯពេលរសៀល មានជំនួបទ្វេភាគីរវាង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាមួយនឹង លោកជំទាវ ឈិន យីគីនី (HE Mme Shen Yiqini) ប្រធានសហព័ន្ធនារីចិន និងជាទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន។
–  នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត និងចូលរួមក្នុងវេទិការស្ត្រី របស់វេទិការសហប្រតិបត្តិការសៀងហៃ និងថ្លែងសុន្ទរកថាគន្លឹះ
–  នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដំណើរទស្សនកិច្ចក្នុងតំបន់

គួររំលឹកផងដែរថា អង្គការសហប្រតិបត្តិការសៀងហៃ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងការជឿ ទុកចិត្តគ្នាទៅវិញទៅមក មិត្តភាព និងភាពជាអ្នកជិតខាងល្អរវាងរដ្ឋជាសមាជិក, ជំរុញកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋជាសមាជិក ក្នុងវិស័យនយោបាយពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិទ្យាសាស្ត្រនិងបច្ចេក វិទ្យា, វប្បធម៌, ការអប់រំ, ថាមពល, ការដឹកជញ្ជូន, ទេសចរណ៍, ការការពារបរិស្ថាន និងរួមគ្នាធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ប្រកបដោយប្រជាធិបតេយ្យ យុត្តិធម៌ និងសមហេតុផល។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់សមភាពរវាងបុរស និងស្ត្រី និងការកសាងនូវសហគមន៍អនាគតរួមគ្នា នៃអង្គការសហ ប្រតិបត្តិការសៀងហៃ។ បញ្ហាដែលនឹងត្រូវពិភាក្សាក្នុងវេទិកាលើកនេះ គឺការផ្តល់សិទ្ធិអំណាចផ្នែកឌីជីថល និង សេដ្ឋកិច្ចដល់ស្ត្រី, ការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ និងយុទ្ធសាស្ត្រ ក្នុងការផ្តល់សិទ្ធិអំណាចដល់ ស្ត្រីតាមរយៈឌីជីថលភាវូបនីយកម្ម៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម