Connect with us

ព័ត៌មានជាតិ

លោក វង្សី វិស្សុត៖ នីតិរដ្ឋ ជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងប្រទេសឱ្យមានភាពខ្លាំង

បានផុស

នៅ

នីតិរដ្ឋ ជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការគ្រប់គ្រងប្រទេសឱ្យមានភាពខ្លាំង រឹងមាំ ជឿជាក់ គោរពសិទ្ធមនុស្ស និងការអភិវឌ្ឍ ពិសេសយុត្តិធម៌សង្គម។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា នីតិរដ្ឋដែលមានចារឹកក្នុងរដ្ឋធម្មនុញ្ញ គឺជាការគ្រប់គ្រងរដ្ឋ ដែលយកច្បាប់ជាធំ ដើម្បីបន្តការពារ និងកសាងប្រទេស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដូចមាន ចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ។ បើតាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ នៅកម្ពុជាបច្ចុប្បន្ន ស្ថានភាពច្បាប់មានអត្តសញ្ញាណបែបចម្រុះពណ៌ និងចម្រុះប្រព័ន្ធ ដែលលាយឡំដោយច្បាប់បែបប្រពៃណីផង ច្បាប់បែបទំនើបផង និងទស្សនវិជ្ជាច្បាប់បែបចម្រុះផង ដែលស្ថិតនៅជាមួយគ្នាដោយសុខដុមនីយកម្មខ្លះ ដោយភាពផ្ទុយគ្នាខ្លះ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកពីភាពចាំបាច់ក្នុងការកសាងប្រព័ន្ធច្បាប់ ដែលមានប្រសិទ្ធភាព សង្គតិភាព សន្តិសុខគតិយុត្ត ភាពអាចប៉ាន់ប្រមាណបាន។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១​ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំទស្សនាទាននៃការរៀបចំការកែទម្រង់ច្បាប់ ក៏ដូចជាផ្លាស់ប្តូរទស្សនៈ និងមតិយោបល់លើការរៀបចំក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។

លោក វង្សី វស្សុត បានលើកឡើងថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ មានគោលដៅរៀបចំនូវនិម្មាបនកម្ម ក៏ដូចជាផែនទីបង្ហាញផ្លូវ ទាំងរយៈពេលខ្លី មធ្យម និងវែង ព្រមទាំងផែនការសកម្មភាព ដើម្បីឈានទៅសម្រេចគោលដៅនិងបង្គោលចរសំខាន់ៗនៃការកែទម្រង់ច្បាប់នៅកម្ពុជា។ ទន្ទឹមគ្នានេះ ភាពចាំបាច់ក្នុងការពង្រឹងយន្តការតាក់តែង អនុវត្ត តាមដាន និងវាយតម្លៃការអនុវត្តច្បាប់នៅគ្រប់ដំណាក់កាលនៃវដ្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដោយចាប់ផ្តើមពីការពិនិត្យអំពីតម្រូវការនៃវិធានការច្បាប់ ការរៀបចំ និងតាក់តែងសេចក្តីព្រាង ការអនុម័តនិងដាក់ឱ្យអនុវត្ត ការផ្សព្វផ្សាយនិងណែនាំអនុវត្ត ការពិនិត្យនិងវាយតម្លៃប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃការអនុវត្ត និងការលើកសំណើនិងរៀបចំវិសោធនកម្មច្បាប់។ នេះជាការគូសរំលេចបន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត។

ជាការណែនាំសម្រាប់ការអនុវត្តការងារដ៏សំខាន់នេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ទស្សនាទានសំខាន់ៗពាក់ព័ន្ធនឹងការកំណត់ចក្ខុវិស័យ បេសកកម្ម និងយុទ្ធសាស្ត្រគន្លឹះរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ព្រមទាំងណែនាំឱ្យពន្លឿនការបង្កើតគណៈកម្មការជំនាញ និងក្រុមការងារបច្ចេកទេសផ្សេងៗចំណុះឱ្យគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​លោ ស៊ី ជីនពីង ទៅ​ដល់រដ្ឋធានី​ហាណូយ​សម្រាប់​ទស្សនកិច្ច​២ថ្ងៃ​​ ១៤-​១៥មេសា​

Sokha Hotels

ព័ត៌មានពេញនិយម