Connect with us

កីឡា

ក្រុមណាឡើងវគ្គបន្ត កម្ពុជា ប៉ះ ស្រីលង្កា យប់នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​៥?

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ កម្ពុជា និង ស្រីលង្កា ​នឹង​មាន​ក្រុម​មួយ​ឡើង​ជុំ​បន្តក្នុង​ពាន​រង្វាន់ 2027 AFC Asian Cup នៅ​ពេល​ក្រុម​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​វគ្គ​ជម្រុះ ជើង​ទី២ វេលា​ម៉ោង​​៧​យប់ ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ជើង​ទី២​នេះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម​ទាំង​ពីរ បន្ទាប់​ពី​ជើង​ទី​១បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា​ ០-០ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​ទឹក​ដី​ស្រីលង្កា ដូច្នេះ​​​ក្រុម​ទាំង​ពីរ​ត្រូវ​ការ​ឈ្នះ​រៀង​ៗ​ខ្លាំង​ដើម្បី​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​ឡើង​​ទៅ​វគ្គ​បន្ត។

ក្នុង​សន្និសីទសារព័ត៌មាន​កាល​​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក Abdullah Almutairi គ្រូ​បង្វឹក​ស្រីលង្កា​ បាន​និយាយ​ថា ការ​ប្រកួត​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​គាំទ្រ​របស់​ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ។

មុន​ពេល​ធ្វើ​ដំណើរ​មក​ទឹក​ដី​កម្ពុជា លោក Almutairi បាន​សន្យា​ចំពោះ​អ្នក​គាំទ្រ​របស់​ខ្លួន​​ពី​ការ​ប្តេជ្ញា​យក​ជ័យជម្នះ​ឲ្យខាង​តែ​បាន​នៅ​លើ​ទឹក​ដី​កម្ពុជា។ ជា​ពិសេស​ក្រុម​របស់​លោក​នឹង​​បង្ហាញ​ទម្រង់​​​ខុស​ប្លែកពី​ក្រុម​ស្រីលង្កា​កាល​ពី​មុន។

ជា​មួយ​គ្នា​នេះ លោក Felix Dalmas បាន​និយាយ​ថា នេះ​ជា​ការ​ប្រកួត​លើក​ទី១​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា​ដែល​ឃើញ​ជម្រើស​ជាតិ​របស់​ខ្លួន​លេង​តទល់​ជា​មួយ​ក្រុម​ដែល​មាន​កីឡាករ​ស្ទើរ​តែ​កីឡាករ​អឺរ៉ុប​ទាំង​អស់ ហើយ​លោក​រំពឹង​​ផ្តល់​ភាព​រីក​រាយ​ដល់​អ្នក​គាំទ្រ​តាម​រយៈ​លទ្ធផល​វិជ្ជមាន​សម្រាប់​ឡើង​ទៅ​វគ្គ​បន្ត។

កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៨០ ក្នុង​តារាង​ចំណាត់​ថ្នាក់​ពិភព​លោក FIFA Ranking ខណៈ​ ស្រីលង្កា ស្ថិត​នៅ​លេខ​២០៥ ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត។ ទោះ​បី​ជា​ចំណាត់​ថ្នាក់​ខុស​គ្នា ប៉ុន្តែ​បើ​និយាយ​ពី​គុណភាព និង​សមត្ថភាព​កីឡាករ​ហាក់​មិនសូវ​ខុស​ប្លែក​គ្នា​ប៉ុន្មាន​ឡើយ។

ស្រីលង្កា ​បាន​ប្រើ​ប្រាស់​កីឡាករ​ដែល​ហៅ​មក​ពី​ក្រៅ​ប្រទេស​ស្ទើរ​ទាំង​អស់​សម្រាប់​ជម្រើស​១១​នាក់​ដំបូង​នៅ​លើ​ទី​​លាន​កាល​ពី​ជើង​ទី​១។ ចំណែក​កម្ពុជា​កីឡាករ​ទាំងអស់​ដែល​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​គឺ​សុទ្ធ​តែ​ជា​កីឡាករ​លេង​ក្នុង​លីគ​កំពូល​កម្ពុជា។

កម្ពុជា និង ស្រីលង្កា ធ្លាប់​ជួប​គ្នា​៤​លើក​គឺ​កម្ពុជា​ឈ្នះ​២​លើក​ ស្រីលង្កា​ឈ្នះ​១លើក​ និង​ស្មើ​គ្នា​១​​លើក។ ជួប​គ្នា​លើក​ដំបូង ​កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​លទ្ធផល ៦-១ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ ​នៅ​ក្រៅ​ដី​ ក្នុង​ឆ្នាំ​១៩៧២។

ការ​ជួប​គ្នា​លើក​ទី២ កម្ពុជា បាន​ចាញ់​ ស្រីលង្កា ដោយ​លទ្ធផល ០-១ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ក្រៅ​ដី​កាល​ពី​ឆ្នាំ​២០០១។ ការ​ជួប​គ្នា​លើក​ទី​៣​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដោយ​កម្ពុជា​បាន​លត់​ស្រី​លង្កា ដោយ​លទ្ធផល ៤-០ នៅ​ទឹក​ដី​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦។

ចុង​ក្រោយ​បំផុត ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០ ជើង​ទី១ វគ្គ​ជម្រុះ AFC 2027 Asian Cup។

ប្រវត្តិ​ជួប​គ្នា​៤​លើក​

  • ស្រីលង្កា ១-៦ កម្ពុជា (មិត្តភាព​អន្តរជាតិ ឆ្នាំ​១៩៧២)
  • ស្រីលង្កា ១-០ កម្ពុជា (មិត្តភាព​អន្តរជាតិ ឆ្នាំ​២០០១)
  • កម្ពុជា ៤-០ ស្រីលង្កា (មិត្តភាព​អន្តរជាតិ ឆ្នាំ​២០១៦)
  • ស្រីលង្កា ០-០ កម្ពុជា (ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2027) ឆ្នាំ​២០២៤

សូម​បញ្ជាក់​ថា ការ​ប្រកួត​ជម្រុះនេះ​​ត្រូវ​ជ្រើស​រើស​ក្រុម​ចំនួន​៣​ឡើង​ទៅ​ជុំ​ទី​៣ (​វគ្គ​ជម្រុះ​ក្នុង​ពូល) ក្នុង​ចំណោម​ប្រទេស​៦​គឺ ម៉ុងហ្គោលី ទីម័រ​ខាង​កើត ព្រុយណេ ម៉ាកាវ ស្រីលង្កា និង​កម្ពុជា។

លទ្ធផល​ជម្រុះ​ជើង​ទី​១

  • ទីម័រ​ខាង​កើត ៤-១ ម៉ុងហ្គោលី
  • ព្រុយណេ ៣-០ ម៉ាកាវ
  • ស្រីលង្កា ០-០ កម្ពុជា

កម្មវិធី​ប្រកួត ជើង​ទី២ ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤

  • ម៉ុងហ្គោលី vs ទីម័រ​ខាង​កើត (ម៉ោង៣​រសៀល)
  • កម្ពុជា vs ស្រីលង្កា (ម៉ោង​៧​យប់)
  • ម៉ាកាវ vs ព្រុយណេ (​ម៉ោង​៨​យប់)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤៧ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម