ព័ត៌មានជាតិ
អតីតអ្នកសារព័ត៌មាន ២រូប ចែករំលែកពីបទពិសោធការសិក្សា និងការងារដល់សិស្សវិទ្យាល័យជិត ១ពាន់នាក់ នៅស្រុកល្វាឯម
អតីតអ្នកសារព័ត៌មាន ២រូប គឺលោកបណ្ឌិត ទូច សុខៈ ដែលបច្ចុប្បន្នជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និង លោក រ៉េន រតនៈ បច្ចុប្បន្នជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចុះទៅចែករំលែកពីបទពិសោធការងារ ព័ត៌មានទូទៅពាក់ព័ន្ធនឹងការសិក្សា និងការឆ្លងកាត់ជីវិតពីសិស្សទៅជានិស្សិត និងពីនិស្សិតទៅជាអ្នកបម្រើការងារតាមស្ថានប័នរដ្ឋ និងឯកជន។ ការចែករំលែកនេះ បានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានសិស្សថ្នាក់ទី១១ និងថ្នាក់ទី១៣ ជិត១ពាន់នាក់ចូលរួម។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/8678-1-1024x614.jpg)
ការចែករំលែករបស់អតីតអ្នកសារព័ត៌មានទាំង ២រូបនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីលោកបណ្ឌិត កន សុខកាយ អភិបាលស្រុកល្វាឯម ហើយធ្វើឡើងដោយមានការសម្របសម្រួលពីការិយាល័យអប់រំ យុវជន និងកីឡា ស្រុក។ លោក រ៉េន រតនៈ ដែលធ្លាប់ប្រកបអាជីពព័ត៌មានជាង ១០ឆ្នាំ បានប្រាប់ថា នេះ គឺជាលើកទី៣ ហើយដែលលោកបានចូលរួមសម្របសម្រួលរៀបចំវគ្គចែករំលែកបទពិសោធន៍ និងព័ត៌មានសំខាន់ៗដល់សិស្សានុសិស្សក្នុងស្រុកល្វាឯម ដែលជាស្រុកកំណើតរបស់លោកផ្ទាល់។
លោក រ៉េន រតនៈ បានលើកឡើងថា ការចុះមកចែករំលែករបស់រូបលោក និង លោកបណ្ឌិត ទូច សុខៈ នាពេលនេះ បន្ទាប់ពីលោកបានសង្កេតឃើញបទពិសោធជោគជ័យប្រកបដោយគុណភាពដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរៀបចំវគ្គនេះនៅតាមបណ្ដាវិទ្យាល័យទូទាំងខេត្តព្រៃវែង។ វគ្គចែករំលែកនៅខេត្តព្រៃវែងនោះ បានធ្វើឱ្យសិស្សានុសិស្ស ជាពិសេស សិស្សនៅថ្នាក់ទី១២ ទទួលបានព័ត៌មានច្រើនពាក់ព័ន្ធជម្រើសសិក្សា និងការងារ រួមទាំងបទពិសោធន៍ផ្សេងៗ ក្រោយពីពួកគេបញ្ចប់ការសិក្សាថ្នាក់ទី១២។ ជាក់ស្ដែងសម្រាប់រូបលោក និងសិស្សជំនាន់មុនៗ គឺបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ដោយភាពមិនច្បាស់លាស់ ពោលគឺមិនច្បាស់ថាខ្លួនគួររៀនជំនាញអ្វី ចង់ធ្វើអ្វី និងត្រូវរៀបចំជីវិតសិក្សា និងការងារដោយរបៀបណាជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-673-1024x682.png)
ចំណែក លោកបណ្ឌិត កន សុខកាយ អភិបាលស្រុកល្វាឯមវិញ បានថ្លែងអំណរគុណដល់លោកបណ្ឌិត ទូច សុខៈ និងលោក រ៉េន រតនៈ ដែលចុះមកចែករំលែកនេះ។ ជាមួយការអរគុណ លោកអភិបាលចាត់ទុកវគ្គចែករំលែកនេះថា ជាអំណោយផ្នែកពុទ្ធិដ៏ពិសេសថ្មីមួយទៀតសម្រាប់សិស្សានុសិស្សស្រុកល្វាឯម បន្ថែមលើការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការបើកវគ្គបំប៉នត្រៀមប្រឡងបាក់ឌុបដោយឥតគិតថ្លៃផ្ដល់ជូនដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា ក្រៅពីចែករំលែកនូវបទពិសោធពាក់ព័ន្ធនឹងការសិក្សា និងការងារ លោកបណ្ឌិត ទូច សុខៈ និង លោក រ៉េន រតនៈ ក៏បានផ្ដល់អំណោយសៀវភៅ «រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ» និងសៀវភៅ «ទស្សនៈសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២១» សរុបជាងប្រមាណ ១ ១០០ក្បាល ជូនសាលាស្រុកល្វាឯម វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និងវិទ្យាល័យ ហ៊ុន សែន ល្វាសរ ព្រមទាំងចែកជូនសិស្សានុសិស្សដែលបានចូលរួមផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-674-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-675-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-677-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-676-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-678-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-680-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-679-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-681-1024x682.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?