ព័ត៌មានជាតិ
១ សប្ដាហ៍ ក្រសួងការងារ មានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៥ ម៉ឺនកន្លែង សម្រាប់បម្រើលើវិស័យធំៗ ៣
នៅក្នុង ១ សប្ដាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកចំនួន ៥៤ ៨៧៧ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងចំណោមកម្លាំងពលកម្មចំនួន ៥៤ ៨៧៧ កន្លែង ក្នុងនោះ វិស័យឧស្សាហកម្មមានចំនួន ៤២ ២១៦ កន្លែង វិស័យសេវាកម្មមានចំនួន ៤ ៦២៣ កន្លែង និងវិស័យកសិកម្មមានចំនួន ៨ ០៣៨ កន្លែង។ ក្នុងនោះ ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ១៣ ៣៣៩ កន្លែង។ ខេត្តកំពង់ឆ្នាំងមានតម្រូវការផ្នែកឧស្សាហកម្មចំនួន ១០ ៣០០ កន្លែង។ រាជធានីភ្នំពេញមាន ៧ ៧៧២ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៦ ១៩៤ កន្លែង និងផ្នែកសេវាកម្ម ១ ៥៧៨ កន្លែង។ ខេត្តស្វាយរៀងមានចំនួន ៦ ២៧២ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៥ ០៣០ កន្លែង និងសេវាកម្ម ១ ២៤២ កន្លែង។ ខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៤ ៥៥០ កន្លែង។ ខេត្តក្រចេះមានតម្រូវការ ៣ ០២៩ កន្លែង ក្នុងនោះ ផ្នែកកសិកម្ម ៣ ០២៥ កន្លែង និងសេវាកម្ម ៤ កន្លែង។ ខេត្តតាកែវមានតម្រូវការចំនួន ២ ៩៩៩ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្មចំនួន ២ ៩៦៧ កន្លែង និងសេវាកម្ម ៣២ កន្លែង។
ខេត្តកំពង់ចាមមានតម្រូវការពលកម្ម ១ ៨៣៧ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ១ ៨០០ កន្លែង និងសេវាកម្ម ៣៧ កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម ១ ៦៩៨ កន្លែង។ ខេត្តបន្ទាយមានជ័យមានតម្រូវការកម្លាំងពលកម្ម ១ ០៥៦ កន្លែង ក្នុងនោះផ្នែកវិស័យឧស្សាហកម្ម ៣៣៣ កន្លែង សេវាកម្ម ៧២២ កន្លែង និងកសិកម្ម ១ កន្លែង។ ខេត្តបាត់ដំបងមានតម្រូវការ ៧៥៣ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្មចំនួន ៥៤២ កន្លែង និងសេវាកម្ម ២១ កន្លែង និងខេត្តផ្សេងៗ មាន ២ ០២៥ កន្លែង ក្នុងនោះឧស្សាហកម្មមាន ៥៥៥ កន្លែង សេវាកម្ម ១០៨ កន្លែង និងកសិកម្ម ៤៦២ កន្លែង។
ក្រសួងការងារបានបន្តទៀតថា កម្លាំងពលកម្មជិត ៦ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរចំនួន ៣៥ ១៩៩ កន្លែង កម្មករចម្ការដំណាំចំនួន ៧ ១០០ កន្លែង កម្មករក្នុងផលិតកម្មចំនួន ២ ០៨៥ កន្លែង អ្នកធ្វើការក្នុងកាស៊ីណូ ១ ៤២៩ កន្លែង អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង ១ ២៨១ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ៧៥៣ កន្លែង អ្នកបញ្ជាម៉ាស៊ីនកន្លែងផលិតផលិតផលធ្វើពីក្រណាត់និងរោមសត្វ ៥២០ កន្លែង អ្នកធ្វើការផ្នែកសិប្បកម្មខាងសម្ភារៈវាយនភណ្ឌធ្វើពីស្បែក ៥០០ កន្លែង អ្នកបញ្ជាគ្រឿងចក្រផលិតថាមពល ៤៥៦ កន្លែង អ្នកធ្វើស្បែកជើង និងអ្នកធ្វើដែលពាក់ព័ន្ធ ៣៨១ កន្លែង និងមុខរបរផ្សេងៗ ៥ ១៧៣ កន្លែង៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ