Connect with us

ព័ត៌មានជាតិ

មណ្ឌលភ្នំពេញ មានបេក្ខជនប្រឡងជាប់ឌីប្លូម ជាង ១ ម៉ឺន ៦ ពាន់នាក់ ស្មើនឹងជាង ៩០%

បានផុស

នៅ

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ​ឬ​ឌី​ប្លូ​ម​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី ២ ​និង​បាន​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃទី​ ៩​ កញ្ញា​ ហើយ​ជា​លទ្ធផល​នៅ​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ​មាន​បេក្ខជន​ប្រឡង​ជាប់​ប្រមាណ​ជាង​ ១​ ម៉ឺន ​៦ ​ពាន់​នាក់ ​ស្មើនឹង​ជាង​ ៩០%​ ក្នុងចំណោម​បេក្ខជន​មក​ប្រឡង ​១៨ ៣០៤ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ​ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ១០​ កញ្ញា ​នេះ​ថា​ សម្រាប់​ប្រឡង​ឌីប្លូម​ឆ្នាំនេះ នៅ​មណ្ឌល​ប្រឡង​ភ្នំពេញ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន ​១៨ ៥២៦ ​នាក់ ​ស្រី​ ៩ ៤៩៨ ​នាក់ ​មាន​ ៦៤ ​មណ្ឌល​ ចែកជា ​៧៧៧​ បន្ទប់ ​ក្នុងនោះ​មាន​បេក្ខជន​មក​ប្រឡង​ចំនួន ​១៨ ៣០៤​ នាក់​ ស្រី ​៩ ៣៩៨ ​នាក់ ​ក្នុងនោះ​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ​១៦ ៥៨៩ ​នាក់ ​ស្រី​ ៨ ៧៦១ ​នាក់​ ស្មើនឹង​ ៩០,៦៣%។ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​ល្អ​ចំនួន ១១.២១% បេក្ខជន​ជាប់​និទ្ទេស​ល្អ​បង្គួរ ​៣២.៧៣% និង​បេក្ខជន​ជាប់​និទ្ទេស​មធ្យម ៥៦.០៦%។

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ​ចំនួន​នេះ​បើ​ធៀប​ទៅនឹង​ប្រឡង​ឌី​ប្លូ​ម​ឆ្នាំមុន​ឃើញថា ​មានការ​ថយចុះ ខណៈ​ឆ្នាំមុន​ក្រសួង​រៀបចំ​ប្រឡង​នៅ​ថ្ងៃទី ​២ ខែ​តុលា ​ឆ្នាំ​ ២០២៣ ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន ​១៩ ០៣៨ ​នាក់​ ស្រី ​៩ ៦៦៩​ នាក់ ​ក្នុងនោះ​បេក្ខជន​មក​ប្រឡង​ចំនួន​ ១៨ ៧៨២​ នាក់​ ស្រី ៩៥៨៤ ​នាក់​។ ក្នុងនោះ​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ១៧ ៥៦៤​ នាក់ ​ស្រី​ ៩ ១៧១ ​នាក់​ ស្មើនឹង ៩៣.៥២%។ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​ល្អ​ចំនួន​ ១៣.៧៤% បេក្ខជន​ជាប់​និទ្ទេស​ល្អ​បង្គួរ​ ៣៥.៧៧% និង​បេក្ខជន​ជាប់​និទ្ទេស មធ្យម​ ៥០.៤៧%។

គួរ​បញ្ជាក់ថា​ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​នៅ​ឆ្នាំនេះ​ប្រព្រឹត្តិ​នា​ថ្ងៃទី​ ២ ខែកញ្ញា ​ឆ្នាំ​ ២០២៤​ និង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃទី​ ៩​ កញ្ញា​ ដោយមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​នៅ​ទូទាំងប្រទេស​ចំនួន ​២០១ ៧១២​ នាក់ ​ស្រី ​១០៧ ៨០៦ នាក់​ ចែកជា ​២ ០៩៦ ​មណ្ឌល​ទាំង​រដ្ឋ​ និង​ឯកជន ​ក្នុងនោះ​មាន​បេក្ខជនស្វៃរិន​ និង​បំពេញ​វិជ្ជា​ចំនួន ​៩០២​ នាក់ ​បេក្ខជន​គ​ថ្លង់​ ២៩ នាក់​ និង​បេក្ខជន​ពិការភ្នែក ​១៣​ នាក់ ​និង​មាន​បេក្ខជន​មកពី​គ្រឹះស្ថាន​ឯកជន​ចំនួន​ ១៦ ៨៤៧ នាក់ ស្រី ​៨ ៥៥៥​ នាក់​ ដែលមាន​មណ្ឌល​ប្រឡង​ចំនួន​ ៣១៨​ មណ្ឌល។

ចំពោះ​លទ្ធផល​ប្រឡង​ទូទាំងប្រទេស​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ដោយសារ​ក្រសួង​អនុញ្ញាត​ឱ្យ​សាលា​នីមួយៗ ​ជា​អ្នករៀបចំ​ដំណើរការ​ប្រឡង​ដោយ​ខ្លួនឯង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៤ នាទីutes មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣៥ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ៥៦ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម