ព័ត៌មានជាតិ
កម្ពុជាលើកយកយុទ្ធសាស្ត្រចក្រាបរិស្ថាន នៅចំពោះមុខមន្រ្តីជាន់ខ្ពស់មហាអនុតំបន់មេគង្គ
ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) លោក សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានលើកយកយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញឲ្យអនុវត្ត ដើម្បីគាំទ្រដល់កិច្ចការពារបរិស្ថាន ឆ្លើយតបទៅការប្រែប្រួលអាកាសធាតុ។
នៅចំពោះមុខប្រតិភូប្រទេសដែលបានចូលរួមចំនួន ៦ លោក សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានបង្កការគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី ជីវភាពរស់នៅរបស់ពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

តាមរយៈយុទ្ធសាស្រ្តចក្រា ដែលរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុវត្តគឺជាផែនទីចង្អុលផ្លូវមួយ ដើម្បីធានាបានចិរភាពបរិស្ថាន ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។
លោក លោក សាន វណ្ណទី បានបន្តទៀតថា រដ្ឋាភិបាលកម្ពុជាបានបង្កើតគំនិតផ្តួចផ្តើមជាច្រើន ក្នុងគោលបំណងអភិរក្សធនធានធម្មជាតិ កាត់បន្ថយការបំពុល និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
កម្ពុជាកំពុងចាត់វិធានការយ៉ាងសកម្ម កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកសាងភាពធន់នឹងគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុ។ នេះរួមបញ្ចូលទាំងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ការកែលម្អប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល រួមទាំងការអនុវត្តកសិកម្មឆ្លាតវៃ។
បើតាមមន្រ្តីក្រសួងបរិស្ថាន ប្រទេសកម្ពុជាក៏កំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាមតាមរយៈជំរុញការកែច្នៃឡើងវិញ និងគំនិតផ្តួចផ្តើមកាត់បន្ថយកាកសំណល់។
រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្ត “យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដើម្បីសម្រេចគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។
រាជរដ្ឋាភិបាលនីតិកាលទី៧ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅ ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី ៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

បើតាមសេចក្តីប្រកាសព័ត៌មាន ប្រតិភូរដ្ឋមន្ត្រីបរិស្ថាននៃមហាអនុតំបន់មេគង្គចំនួន ៦ ប្រទេស រួមទាំងតំណាងក្រសួង ស្ថាប័នដៃគូអភិវឌ្ឍន៍ អង្គទូតនានា នឹងចូលរួមពិនិត្យនិងពិភាក្សាលើឯកសារយុទ្ធសាស្ត្រនានាដ៏មានសារសំខាន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ការសម្រេចឱ្យបានពេញលេញ នូវចក្ខុវិស័យនៃមហាអនុតំបន់មេគង្គប្រកបដោយភាពស្អាត បៃតង និងចីរភាព ឆ្ពោះទៅរកការកសាងសហគមន៍នៃតំបន់មួយដែលមានអនាគតរួមគ្នាដ៏ភ្លឺស្វាង។
កិច្ចប្រជុំដែលធ្វើឡើងរយៈពេល ៤ ថ្ងៃ គ្រោងនឹងពិនិត្យអនុម័តលើឯកសារសំខាន់ចំនួនពីររួមមាន៖
ទី១៖ សេចក្តីព្រាងសេចក្ដីថ្លែងការណ៍រួមភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកក្នុងមហាអនុតំបន់មេគង្គ។
ទី២៖ សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់ពន្លឿនសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថាន ក្នុងមហាអនុតំបន់មេគង្គឆ្នាំ២០៣០៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?