ព័ត៌មានជាតិ
អ្នកនាំពាក្យច្រានចោល ព័ត៌មានថា លោក សែម សុគន្ធា មានវិជ្ជមានកូវីដ១៩
មន្ត្រីអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានប្រាប់កម្ពុជាថ្មីមនុនេះបន្តិចថា រហូតមកដល់ពេលនេះ មិនមានការបញ្ជាក់ផ្លូវការណាមួយពីក្រសួងសុខាភិបាល ជុំវិញការផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ត្រី សែម សុគន្ធា ស្នងការរងនគរបាលរាជធានីភ្នំពេញ មានវិជ្ជមានកូវីដ-១៩។
លោក សាន សុខសីហា បញ្ជាក់ថា “សំខាន់យើងយោងតាមឯកសាររបាយការណ៍ប្រចាំថ្ងៃ របស់ក្រសួង បើចេញមកយ៉ាងម៉េច យើងថាយ៉ាងនោះ មិនមែនថា ឲ្យតែមនុស្សហ្នឹងឈឺសុទ្ធតែកូវីដនោះទេ។ មើលតែរបាយការណ៍ក្រសួងទៅដឹងហើយ បើអត់មានទេ យើងមិនអាចយោងលើសារនេះ សារនោះ ជាផ្លូវការនោះទេ”។

ទោះជាយ៉ាងណាលោកអះអាងថា លោកមិនបានសួរបញ្ជាក់ឲ្យច្បាស់ពីស្ថានភាពជំងឺរបស់គាត់នោះទេ ថាជាជំងឺអ្វី គ្រាន់តែដឹងថា គាត់ឈឺធម្មតា។

កាលកាលពីថ្មីៗនេះ មានសារសម្លេងមួយ ត្រូវបានគេផ្សព្វផ្សាយពីម្នាក់ទៅម្នាក់ថា លោកឧត្តមសេនីយ៍ត្រី សែម សុគន្ធា ស្នងការរងនគរបាលរាជធានីភ្នំពេញ មានវិជ្ជមានកូវីដ-១៩ និងងបានផ្សព្វផ្សាយរូបភាពរបស់លោកឧត្តមសេនីយ៍ត្រី សែម សុគន្ធា អង្គុយព្យួរស៊ីរ៉ូមលើគ្រែពេទ្យថែមទៀតផង៕
អត្ថបទ៖កោះកែវ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់