ព័ត៌មានជាតិ
ពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី ១ បន្តរួសរាន់ទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត ខណៈថ្ងៃបិទបញ្ចប់កាន់តែកៀកចូលមកដល់
ប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ១ បន្តរួសរាន់ទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត ខណៈថ្ងៃបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំជិតនឹងបញ្ចប់ នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។

ពលរដ្ឋបានឱ្យដឹងថា ការអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ និងចុះឈ្មោះសម្រាប់ការចូលរួមបោះឆ្នោត គឺជាកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមជាតិ ព្រោះការបោះឆ្នោតជារឿងសំខាន់ ដែលប្រជាជនគ្រប់រូប គ្រប់អាយុ មានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន និងការបោះជ្រើសរើស នៅរៀងរាល់ ១ អាណត្តិ ម្តង មានរយៈពេល ៥ ឆ្នាំ ដើម្បីរើសថ្នាក់ដឹកនាំប្រទេស បន្តការអភិវឌ្ឍប្រទេស។
លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី ១ ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង ០៧ ក្នុងខណ្ឌមានជ័យ បានឱ្យដឹងថា ក្រុមការងារ នៃរដ្ឋបាលសង្កាត់ បានយកចិត្តទុកដាក់ណាស់ ក្នុងការបំពេញជូនពលរដ្ឋលើកិច្ចការងារចុះឈ្មោះ , ពិនិត្យឈ្មោះ និងកែតម្រូវឈ្មោះ សម្រាប់ការត្រៀមបោះឆ្នោត ទាំងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតសកល។

លោកបន្តថា រយៈពេល ១០ ថ្ងៃ មកនេះ ពោលគិតចាប់តាំងពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៤ មានពលរដ្ឋជាច្រើនបានមកទទួលការពិនិត្យ និងចុះឈ្មោះផងដែរ បន្ទាប់ពីអាជ្ញាធរបានចុះផ្សព្វផ្សាយយ៉ាងទូលំទូលាយពីកិច្ចការងារនេះ ជូនពួកគាត់រួចមក។
សូមបញ្ជាក់ថា ការពិនិត្យកែតម្រូវ និងចុះឈ្មោះបោះឆ្នោតនេះ បានធ្វើឡើងតាំងពីថ្ងៃទី ១ ខែកញ្ញា ហើយក៏បិទបញ្ចប់នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ។ កិច្ចការងារនេះ អាជ្ញាធរមូលដ្ឋាននៅតាមរដ្ឋបាលឃុំសង្កាត់ តែងតែធ្វើជាប្រចាំឆ្នាំ ដើម្បីអាចឱ្យប្រជាពលរដ្ឋទៅពិនិត្យឱ្យបានជាក់លាក់ពីបញ្ជីឈ្មោះរបស់ខ្លួន និងបានចុះឈ្មោះឱ្យបានជាស្រេច សម្រាប់ការបោះឆ្នោតបំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គមជាតិ៕
អត្ថបទ ៖ សុភា









-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់