ព័ត៌មានជាតិ
ព្រះវិហារ មិនត្រឹមជាដែនដីវប្បធម៌-ប្រវត្តិសាស្ត្រ តែពោរពេញដោយសក្តានុពលទេសចរណ៍ធម្មជាតិ
ព្រះវិហារ ជាខេត្តទេសចរណ៍លើទឹកដីប្រវត្តិសាស្ត្រ ផ្សារភ្ជាប់នឹងធម្មជាតិមួយផ្សេងទៀតរបស់កម្ពុជា ដែលមានសំណង់ប្រាសាទបុរាណដ៏វិសេសថ្លៃថ្លា និងរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែង ដែលអាចទាក់ទាញទេសចរជាតិ-អន្តរជាតិ ទៅទស្សនាមិនជិនណាយ ពិសេសប្រាសាទព្រះវិហារ និង ប្រាសាទកោះកេរ្តិ៍ ដែលបានជាប់ឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងដោយឡែកផ្សេងទៀត គឺតំបន់សក្តានុពលទេសចរណ៍ភ្នំត្បែង។
បើនិយាយពីប្រជាប្រិយភាពប្រាង្គដ៏ចំណាស់ អាយុជាងមួយពាន់ឆ្នាំលើកំពូលភ្នំដងរែក «ប្រាសាទព្រះវិហារ» គឺនៅតែឈរខ្ពស់យ៉ាងរឹងមាំ បង្អួតសម្រស់ដល់ទេសចរជាតិ-អន្តរជាតិ មិនជិនណាយពីទិដ្ឋភាពនៃសម្រស់ឋានសួគ៌លោកិយ ដ៏ស្អាតពេកក្រៃ។ តួយ៉ាង សូម្បីតែប្រទេសក្បែរខាងកម្ពុជា ក៏នៅតែប្រាថ្នាការបើកច្រកទ្វារតំបន់ប្រាសាទព្រះវិហារឡើងវិញ ដើម្បីជាប្រយោជន៍ដល់វិស័យទេសចរណ៍ផងដែរ។


ក្រៅពីប្រាសាទបុរាណ ស្រុកទេសចរណ៍មួយនេះ ក៏មានសារមន្ទីរមួយផ្សេងទៀត ដែលទេសចរជាតិ និងអន្តរជាតិ អាចទៅទស្សនា និងស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរបាន នោះគឺ សារមន្ទីរធម្មជាតិសកល សម្តេចតេជោហ៊ុន សែន ព្រះវិហារ ។ សារមន្ទីរនេះ មានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើកទទួលភ្ញៀវចាប់ពីម៉ោង ៧:៣០ នាទីព្រឹក រហូតដល់ម៉ោង ៤:៣០នាទីល្ងាច។ ចំណែកឯតម្លៃសំបុត្រចូលទស្សនា គឺចំណាយត្រឹមតែ ២ពាន់រៀល ប៉ុណ្ណោះសម្រាប់ភ្ញៀវជាតិ និងតម្លៃ ៣ ដុល្លារ សម្រាប់ភ្ញៀវបរទេស។


រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ
ស្ថិតនៅក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានទឹកធ្លាក់មួយកន្លែងឈ្មោះ ទឹកធ្លាក់តេជោបុស្សស្បូវ ចម្ងាយប្រមាណ ១៦ គីឡូម៉ែត្រពីផ្លូវជាតិនៅត្រង់ចំណុចកណ្តាលនៃផ្លូវបំបែកឆ្ពោះទៅតំបន់ប្រាសាទព្រះវិហារ និងទៅកាន់ទីប្រជុំជនស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។

ចុចអានលម្អិត៖ រមណីយដ្ឋានធម្មជាតិលើខ្នងភ្នំត្បែង ៥កន្លែងទៀត
១. រមណីយដ្ឋានរក្សា
ជាកន្លែងកម្សាន្តចុងសប្តាហ៍បែបធម្មជាតិ ដែលមានកញ្ចុះអង្គុយលេងក្បែរមាត់ទឹក ស្ថិតលើទឹកដីនៃភូមិក្រវ៉ាន់ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ សម្រាប់ដំណើរមកកាន់ទីនេះ អ្នកទេសចរ ក៏អាចយកម្ហូបអាហារមកទទួលទានតាមកញ្ចុះនៅទីនេះផងដែរ។


២. រមណីយដ្ឋានទំនប់៩៥
ជារមណីយដ្ឋានមួយ ដែលនៅកៀកនឹងទីប្រជុំជនក្រុងព្រះវិហារ ចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ស្ថិតនៅភូមិទំនប់៩៥ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅទីនេះ ទេសចរអាចគយគន់សម្រស់ភ្នំត្បែងបាន។

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក