Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាព នៅកម្ពុជា នឹងរៀបចំឡើងនៅថ្ងៃទី ២៩ ធ្នូ មានអ្នកចូលរួមជាង ៤ ម៉ឺននាក់

បានផុស

នៅ

ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​ដើម្បី​អបអរសាទរ​ទិវា​សន្តិភាព​នៅ​កម្ពុជា (២៩ ​ធ្នូ​ ១៩៩៨) នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃទី​ ២៩ ខែ​ធ្នូ​ ឆ្នាំ ​២០២៤ ​ខាងមុខនេះ នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ដោយមាន​អ្នក​ចូលរួម​ប្រមាណ​ជាង​ ៤​ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើតាម​ការបង្ហាញ​ឲ្យដឹង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ខាងលើ នា​ព្រឹក ថ្ងៃទី ​១០ ខែកញ្ញា ឆ្នាំ​ ២០២៤ ​នេះ​ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី ,​លោក​ ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា។

លោក ​ឃួង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ព្រឹត្តិការណ៍​បាល់ទាត់មិត្តភាព​ដើម្បី​អបអរសាទរ​ទិវា​សន្តិភាព​នៅ​កម្ពុជា នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ​២៩ ខែ​ធ្នូ​ ឆ្នាំ​ ២០២៤​ ខាងមុខនេះ នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ដែលមាន​ទីតាំង​នៅលើ​វិថី​ឈ្នះ​ឈ្នះ សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយចង្វា ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​ ៤​ ម៉ឺន​នាក់។

លោក​បន្តថា ព្រឹត្តិការណ៍​នេះ រៀបចំឡើងក្នុង​គោលបំណង ដើម្បី​រំលឹក​ខួប​សន្តិភាព ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ​ ១៩៩៨។ សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិការណ៍​នេះ ក្រៅពី​ត្រៀម​រៀបចំ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ហើយ យើង​នឹង​ត្រៀម​រៀបចំ​ការផ្សព្វផ្សាយឲ្យបាន​ទូលំទូលាយ ជាមួយ​តុបតែង រៀបចំ​បដា រៀបចំ​តន្ត្រី​ជាដើម សំដៅ​ធ្វើយ៉ាងណា​ឲ្យព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ដំណើរ​ទៅ​ដោយ​រលូន ​និង​ជោគជ័យ។

លោក​សន្តិ​បណ្ឌិត នេត សាវឿន ក៏បាន​មានប្រសាសន៍​លើកឡើង​ផងដែរ​ថា ព្រឹត្តិការណ៍​បាល់ទាត់ នេះ អ្វីដែល​សំខាន់​នោះ គឺ​កិច្ចការពារ​សន្តិសុខ ​និង​សណ្ដាប់ធ្នាប់​ក្នុង​ពិធី​។ យើង​ពិតជា​បានដឹង​ហើយ​ថា កាលពី​ថ្ងៃទី ​១៨ ខែ​សីហា ​ឆ្នាំ​ ២០២៤​ កន្លងមកនេះ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​យើង​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ដោយបាន​ធ្វើឲ្យពួក​ជ្រុលនិយម ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ទទួល​បរាជ័យ។ ប៉ុន្តែ​យើង​ត្រូវ​ដឹងថា ពួក​អគតិ ជ្រុលនិយម​ទាំងនេះ នៅតែ​ចិញ្ចឹមចិត្ត បង្ក​អសន្តិសុខ​នៅ​ក្នុង​សង្គម​ដ​ដែរ ដែល​ទាមទារឲ្យកម្លាំង​របស់​យើង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​នេះ។

លោក​សន្តិ​បណ្ឌិត នេត សាវឿន បាន​បន្តទៀតថា ព្រឹត្តិការណ៍​បាល់ទាត់​នៅ​ថ្ងៃទី ​២៩ ​ធ្នូ​ នេះ នឹង​មាន​ការ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ស្ថាប័ន​ព្រឹទ្ធសភា ស្ថាប័ន​រដ្ឋសភា មន្ត្រីរាជការ ភ្ញៀវ​ជាតិ អន្តរជាតិ យុវជន មហាជន ចូលរួម​ប្រមាណ​ជាង ​៤​ ម៉ឺន​នាក់។ ដូច្នេះ​អ្វីដែល​យើង​ត្រូវអនុវត្ត​គឺ​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​ និង​ប្រជាពលរដ្ឋ​ដែល​ទៅ​ចូលរួម៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៤ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ២៨ នាទីutes មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ២ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៥ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម