ព័ត៌មានជាតិ
សប្ដាហ៍ក្រោយ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើបទបង្ហាញនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពីការងារព្រំដែន
ឆ្លើយតបទៅនឹងសំណើរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំដោយលោករដ្ឋមន្ត្រី ឡាំ ជា នឹងធ្វើបទបង្ហាញអំពីការងារព្រំដែនរបស់កម្ពុជាជាមួយនឹងប្រទេសជិតខាង នាសប្ដាហ៍ក្រោយ។

តាមលិខិតរបស់លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ផ្ញើជូនលោក ឈឹម ផលរវុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងដូច្នេះថា៖ «ឆ្លើយតបទៅនឹងសំណើរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកភាពធ្វើបទបង្ហាញអំពីព្រំដែននៃព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសវៀតណាម ឡាវ និងថៃ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក»។
ការចូលទៅបំភ្លឺជូនបណ្ដាគណបក្សនយោបាយក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ ក្រោយមានការឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈចំណារលើលិខិតស្នើរបស់លោកស្រី ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ថ្លែងប្រាប់«កម្ពុជាថ្មី»នៅរសៀលថ្ងៃទី១០ ខែកញ្ញានេះ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហាញក្ដីរំពឹងថា ក្រោយការពន្យល់បកស្រាយរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាស្ថាប័នជំនាញលើការងារព្រំដែន នឹងផ្ដល់ជាមូលដ្ឋានយល់ដឹងកាន់តែច្បាស់ និងជាក់លាក់បន្ថែមទៀតដល់បណ្ដាគណបក្សក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទៅលើតួនាទីភារកិច្ចរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពិសេសដំណើរការនៃការបោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយនឹងប្រទេសជិតខាង។
លោក ឈឹម ផលវរុណ បន្ត ការធ្វើបទបង្ហាញពីស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ក៏នឹងផ្ដល់ជាភាពជឿជាក់ដ៏រឹងមាំ ថែមទៀតពីសំណាក់បណ្ដាគណបក្សក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើកិច្ចការពារព្រំដែន អធិបតេយ្យភាព បូរណភាពទឹកដី ពិសេសដំណើរបោះបង្គោលព្រំដែន៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ