ព័ត៌មានជាតិ
ប.ស.ស បង្ហាញឯកសារសំខាន់ៗ ដែលស្ត្រីជាកម្មការិនីមានផ្ទៃពោះស្នើសុំប្រាក់បំណាច់មាតុភាព
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានបង្ហាញឯកសារសំខាន់ៗ ដែលស្ត្រីជាកម្មការិនីមានផ្ទៃពោះស្នើសុំប្រាក់បំណាច់មាតុភាពបន្ទាប់ពីសម្រាលកូនរួច។

បើតាម ប.ស.ស. មុននឹងទទួលបានប្រាក់បំណាច់ស្ត្រីជាកម្មការិនីមានផ្ទៃពោះត្រូវមានលិខិតចេញពីមន្ទីរពេទ្យ ឬបញ្ជាក់ថា បានសម្រាលកូន។ សំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតកូន។ ប័ណ្ណ ប.ស.ស. និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ។ គណនីធនាគារអេស៊ីលីដា ឬធនាគារកាណាឌីយ៉ា។ លិខិតផ្ទេរសិទ្ធិ (ករណីអនុញ្ញាតឱ្យសាច់ញាតិបើកជំនួស និងត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសាច់ញាតិ)។
ប.ស.ស. បានបញ្ជាក់ថា ក្នុងករណីសម្រាលកូនធ្វើឡើងនៅពេទ្យមិនមែនដៃគូ ប.ស.ស. សាមីខ្លួនត្រូវមកពិនិត្យសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដើម្បីមានសិទ្ធិស្នើសុំប្រាក់បំណាច់មាតុភាព។

ក្រៅពីទទួលបានប្រាក់បំណាច់មាតុភាពស្ត្រីជាកម្មការិនីមានផ្ទៃពោះ និងកូនៗ រហូតដល់អាយុ ២ ឆ្នាំ ក៏ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ បានជួយលើកកម្ពស់សុខភាព និងជីវភាពគ្រួសារ កាន់តែប្រសើរឡើងបន្ថែមទៀត។
ក្នុងនោះរាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ មុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះពីរ ទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះបីទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ។
ក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?