ព័ត៌មានជាតិ
អំណាចជាភ្លើង បើយើងប្រើប្រាស់ភ្លើង ប៉ះពាល់ដល់ពលរដ្ឋ គេនឹងរកវិធីដើម្បីពន្លត់ភ្លើងនោះឱ្យបាន
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានណែនាំដល់មន្ត្រីរបស់ខ្លួនថា ធ្វើជាមន្ត្រីកុំឱ្យមនសិការក្បត់ឆន្ទៈ មនសិការឆន្ទៈនិងសុខភាពត្រូវដើរទន្ទឹមគ្នា។ ត្រូវដឹងថា អំណាចគឺជាភ្លើង បើយើងប្រើប្រាស់ភ្លើងនោះ ប៉ះពាល់ដល់ប្រជាពលរដ្ឋគេនឹងរកវិធីពន្លត់ភ្លើងនោះឱ្យបាន។ តែបើយើងចេះប្រើភ្លើងនោះឲ្យបានត្រឹមត្រូវ បម្រើប្រជាពលរដ្ឋ ពេលនោះប្រជាពលរដ្ឋនឹងការពារភ្លើងនោះឲ្យបំភ្លឺជារៀងរហូត។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_14-52-24-1024x682.jpg)
ការណែនាំបែបនេះរបស់លោកកើត ឆែ បានធ្វើឡើងនាព្រឹកថ្ងៃទី១០កញ្ញា ឆ្នាំ២០២៤នេះ នៅសាលាខណ្ឌពោធិ៍សែនជ័យ ខណៈលោក អញ្ជើញជាអធិបតីភាពតំណាងឱ្យឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់តំណែងលោកសំ សារ៉ាវុធ ជាអភិបាលរងខណ្ឌពោធិសែនជ័យជំនួសលោកអ៊ិត ជំនិត ដែលត្រូវទៅកាន់តំណែងថ្មីជាប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_14-52-25-2-1024x682.jpg)
លោកកើត ឆែ បានមានប្រសាសន៍ថា ដើម្បីបន្តនិរន្តរភាពរដ្ឋបាលនិងបន្តពង្រឹងស្នាដៃការងារឲ្យកាន់តែល្អផូរផង់ទៀតនោះ លោកអភិបាលរងខណ្ឌដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនាពេលនេះត្រូវបង្កើនស្មារតីយកចិត្តទុក ដាក់ និងការទទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចក៏ដូចជាត្រូវពង្រឹងកិច្ច សហប្រតិបត្តិល្អជាមួយនឹងបណ្តាអង្គភាពរដ្ឋ,មន្ទីរអង្គភាពជំនាញ,វិស័យឯកជន, និងអង្គការសង្គមស៊ីវិលនឹងត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច។
លោកអភិបាលរងបញ្ជាក់ថា ពិធីប្រកាសតែងតាំងក្នុងថ្ងៃនេះ ធ្វើឡើងជាធម្មតានៅក្នុងដំណើរការមុខងារសាធារណៈសម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិលដែលតែងតែមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួលភារកិច្ចនិងចូលនិវត្តន៍ទៅតាមនីតិវិធីដែលកំណត់ដោយច្បាប់។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_14-52-21-1024x682.jpg)
លោកអភិបាលរងបានបន្តថា ធ្វើជាមន្ត្រីបម្រើប្រជាពលរដ្ឋ ត្រូវចាត់ទុកថា អ្នកនៅជុំវិញយើង,អ្នកក្រោមបង្គាប់យើងសុទ្ធតែជាគ្រូរបស់យើងពួកគាត់មាន ទស្សនៈល្អៗយើងត្រូវទទួលយកនឹងបន្តខិតខំស្រាវជ្រាវពីគោលការច្បាប់ដើម្បី បម្រើប្រជាពលរដ្ឋឱ្យចំគោលដៅ។
ក្នុងឱកាសនោះដែរ លោកអភិបាលរង ក៏បានអំពាវនាវឱ្យមន្ត្រី អាជ្ញាធរ ក្រុមប្រឹក្សាខណ្ឌក៏ដូចប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបន្តចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណន តេជោដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងបានបើកការដ្ឋាន កាលពីថ្ងៃទី៥សីហា ឆ្នាំ២០២៤ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋ មន្ត្រី និងបន្តគាំទ្រសមិទ្ធផលមួយនេះដើម្បីផលប្រយោជន៍ខ្មែរសិទ្ធសាធ និងជា ទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_14-52-20-1024x682.jpg)
ជាមួយគ្នានេះ ត្រូវបន្តផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងការគាំទ្រសារសំឡេងពិសេសរបស់សម្តេចតេជោប្រធានព្រឹទ្ធសភានិងកិច្ចសម្ភាសន៍បកស្រាយរបស់ លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា.ឡាវ.វៀតណាម(CLV.DTA)ដើម្បីរួមគ្នាបន្សាបចរន្តប្រឆាំងនិងត្រូវចូលរួមឲ្យបានគ្រប់ៗគ្នាគាំទ្រមូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន ស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕
ដោយ ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_14-52-22-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_14-52-23-2-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_14-52-23-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_14-52-25-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_14-52-26-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_14-52-27-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត